ភ្នំពេញ ៖ អ្នកដែលអាចទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យអង្គឌួងបានរួមមាន១០ចំណុច ។ គ្រូពេទ្យដែលប្រចាំការនៅមុខច្រកចូលបានបង្ហើបឲ្យដឹងថា សម្រាប់វ៉ាក់សាំងឈ្មោះ AstraZeneca ចាប់ពីអាយុ៦០ឡើងទៅ សម្រាប់មន្ត្រីចូលនិវត្តន៍ត្រូវបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានឲ្យបានត្រឹមត្រូវ។
១-មន្ត្រីរាជការនៅរដ្ឋសភាព្រឹទ្ធសភាទីស្ដីការគណៈរដ្ឋមន្ត្រី
២-មន្ត្រីគយពន្ធដារ
៣-មន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
៤-មន្ត្រីរាជការកំពុងបម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិទាំងបី
៥-បុគ្គលិកអាកាសយានដ្ឋាននិងបុគ្គលិកលក់ដូរដែលផ្ដល់សេវាកម្មដល់អ្នកដំណើរ
៦-បុគ្គលិកត្រួតពិនិត្យសន្តិសុខអ្នកដំណើរ
៧-បុគ្គលិកអនាម័យនៅក្នុងអាកាសចរស៊ីវិល
៨-ក្រុមអាកាសយានិកជនជាតិខ្មែរនិងបរទេសនៃក្រុមហ៊ុនអាកាសចរណ៍កម្ពុជាទាំងអស់
៩-ប្រជាជនទូទៅមានអាយុចាប់ពី 60 ឆ្នាំដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន
១០-និស្សិតដែលត្រូវរៀននៅបរទេស
សម្រាប់ជនបរទេសះជនបរទេសដែលមានលិខិតបញ្ជូនពីប្រសួងការបរទេសនិងភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១០ខែមិនាឆ្នាំ២០២១ ក្រុមការងារយើង បានទៅជួបគ្រូពេទ្យដែលប្រចាំការនៅមុខច្រកចូលបានបង្ហើបឲ្យដឹងថា សម្រាប់វ៉ាក់សាំងឈ្មោះ AstraZeneca ចាប់ពីអាយុ៦០ឡេីងទៅ សម្រាប់មន្ត្រីចូលនិវត្តន៍ត្រូវបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានអោយបានត្រឹមត្រូវ។
ចំពោះវ៉ាក់សាំងឈ្មោះ Sinopharm អាចទទួលចាក់បានចាប់ពីអាយុ១៨ឆ្នាំរហូតដល់៥៩ឆ្នាំ សម្រាប់មន្ត្រីរាជការដែលពាក់ព័ន្ធទាំង១០ចំណុចខាងលើ អាចមកទទួលសុំលិខិតបំពេញបែបបទនិងលេខរៀងចូលចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅវេលាម៉ោង៧និង០០ព្រឹករៀងរាល់ម៉ោងធ្វើការ ចំនួន២៥០នាក់ជារៀងរាល់ថ្ងៃ៕ រក្សាសិទ្ធិដោយ៖ សារឿន


