នេះជារឿងដ៏ភ្ញាក់ផ្អើល និងក៏គួរឲ្យអស់សំណើចផងដែរ គ្រាដែលបុរសម្នាក់បានទៅធ្វើចត្តាឡីស័ក នៅក្រុងប៉ោយប៉ែត ហើយក៏បានជួបម្ចាស់បេះដូងដោយចៃដន្យ បង្កើតចំណងស្នេហ៍នឹងគ្នាមិនចាំយូរ និងក៏គ្រោងរៀបការជាមួយគ្នាក្រោយចប់កូវីដ-១៩។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Vireak Bmc បានបង្ហោះឲ្យដឹងពីចំណងស្នេហ៍របស់គូស្នេហ៍នេះឲ្យដឹងថា៖ «ប្អូនប្រុសម្នាក់នេះគាត់អរគុណចត្តាឡីស័ក បានជួយការពារកូវីដ១៩ ហើយអ្វីដែលសំខាន់គឺក្នុងរយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះគាត់អាចរកម្ចាស់បេះដូងបាន (ត្បូងឃ្មុំ+ស្វាយរៀង) គាត់ក៏បានអញ្ជើញក្រុមការងារទៅចូលរួមពិធីការគាត់ផងដែរ
ជូនពរប្អូនទាំងពីរមានសុភមង្គល ពីមណ្ឌលចត្តាឡីស័កនិមិត្ត ក្រុងប៉ោយប៉ែត»។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានផ្ទុះការភ្ញាក់ផ្អើល និងនាំគ្នាលើកឡើងដូចៗនេះថា៖ «ចត្តាឡីស័កសាក្សីសេ្នហ៍យើង, អ្នកអត់គូទៅធ្វើចត្តាឡីស័កទៅ ក្រែងដល់គូដូចគេ, ការហើយមានកូនដាក់ឈ្មោះ អាវីដ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



