Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​រថយន្ត​ដឹក​កម្មករ កម្មការិនី​បើក​លឿន​ដាច់​ចង្កូត​ក្រឡាប់​ផ្ងា​ង​ជើង​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​ប្រមាណ​ចំនួន ៥០ នាក់​

​ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍ ពី​ខេត្តស្វាយរៀង​នៅ​ព្រឹក​នៅ​ថ្ងៃទី​១០ មីនា ឆ្នាំ​២០២១ នេះ ថា កាលពី​ម្សិលមិញ​វេលា​ម៉ោង​៤​និង​៥៥​នាទី​រសៀល​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ផ្ងារជើង​ឡើងលើ បណ្តា​យ​ឲ្យ​កម្មករ​កម្មការិនី​រង​របួសធ្ងន់​ស្រាល​ចំនួន ៥០ នាក់ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​ចំណុច​ភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង​។ បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​១​មួយគ្រឿង ម៉ាក​ហ៊ី​យិន​ដាយ​ពណ៌​ខៀវ​ពាក់​ផ្លាកលេខ​សៀម​រាម 3A.0557​បើកបរ​ពី​ទិស ខាងជើង​ទៅ​ត្បូង ដោយ​ដឹក​កម្មករ​កម្មការិនី ។​

​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ​បានបញ្ជាក់​ប្រាប់​សារ​ព័​ត៌ុ​មាន​ថា អ្នកបើកបរ​រថយន្ត​ឈ្មោះ​ជា ផា​រី ភេទ​ប្រុស​អ​យុ ២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ស្តី ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង មុខរបរ​បើកបរ​រថ​យន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ ចំនួន​៥០​នាក់​ស្រី​ចំនួន​៤០​នាក់ ចេញពី​ធ្វើការ​ហើយ​បាន​ក្រឡាប់​ធ្លាក់ចុះ​ស្រែ បណ្តាល​ឲ្យ​កម្មករ​រងរបួស​ធ្ងន់​ចំនួន​៥​នាក់​ស្រី និង​របួសស្រាល​៤៥​នាក់​។

​យោងតាម​លោក​លឹម សៀង​ហេង អភិបាលក្រុង បាវិត ក៏បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​មក​សួរសុខទុក្ខ​ជនរងគ្រោះ​ផងដែរ នៅ​មន្ទីរពេទ្យ​បង្អែ​ជី​ភូ​។ លោក​បាន​លើក ឡើង​ក្រោយពី​កើតហេតុ រថយន្ត​និង​អ្នកបើកបរ​ត្រូវបាន​បញ្ជូនទៅ​អធិការ​ក្រុង ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។ សមត្ថកិច្ច​សន្និដ្ឋានថា មូលហេតុ​ដាច់​ម៉ែត្រ​ចង្កូត​ទើប រថយន្ត​នេះ​ក្រឡាប់​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×