Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​មិន​ស្គាល់​អត្តសញ្ញាណ ផ្ញើរ​សារ​ជា​សំឡេង មាន​ករណី​ជន​ផ្ទុក​ជម្ងឺ​កូ​វីដ​-១៩ ដោយ​មិនដឹង​ខ្លួន បាន​ទៅ​ហូប​នំ​បញ្ចុក នៅ​ក្បាលហុង​ពោធិ៍សាត់​

​ពោធិ៍សាត់​៖ សេចក្តីប្រកាស​ព័ត៌មាន​របស់ រដ្ឋបាលខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃទី​១០​មីនា​នេះ សូម​ជម្រាបជូន​សាធារណៈជន និង​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តពោធិ៍សាត់ មេត្តា​ជ្រាបថា​៖ មាន​ករណី​ផ្ញើរ​សារ​ជា​សំឡេង​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក ហើយក៏​មានការ​ចែករំលែក​ត​ត​គ្នា ដោយ​លើកឡើងថា ( មាន​ករណី​ជន​ផ្ទុក​ជម្ងឺ​កូ​វីដ​-១៩ ដោយ​មិនដឹង​ខ្លួន បាន​ទៅ​ហូប​នំ​បញ្ចុក នៅ​ក្បាលហុង​ពោធិ៍សាត់​) ពី​សំណាក់​ជន​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច និង​ព្រួយបារម្ភ ដល់​បងប្អូន​ដែល​រស់នៅ​ទីនោះ​។​

​ចំពោះ​ករណីនេះ រដ្ឋបាលខេត្ត សូម​គោរព​ជម្រាបជូន​ដល់​សាធារណៈជន និង​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង ខេត្តពោធិ៍សាត់​មេត្តា​ជ្រាបថា​៖ ករណីនេះ​គឺជា​ព័ត៌មាន​មិន​ពិត បំភ្លៃ​បំផ្លើស​ទាំងស្រុង គិត​មកដល់ពេលនេះ​ខេត្ត ពោធិ៍សាត់​ពុំទាន់​មា​នក​រណ៍​វិជ្ជមាន​កូ​វីដ​-១៩​នោះទេ ដោយ​រដ្ឋបាលខេត្ត បាន​ចូលរួម​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជ​រដ្ឋា ភិ​បាល​កម្ពុជា ក៏ដូចជា​ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត ដោយមាន​ការចូលរួម​ពី​កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ទីរ​-​អង្គភាព អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ វិស័យ​ឯកជន ព្រមទាំង​មន្ត្រីរាជការ បងប្អូន​ប្រជា ពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​។​

​ករណីនេះ​រដ្ឋបាលខេត្ត ដោយមាន​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ផ្ទុក​ជម្ងឺ​កូ​វីដ​-១៩ ដើម្បី ប្រយុទ្ធ​នឹង​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តពោធិ៍សាត់ កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជន​ដែល​បាន​បង្ហោះ​ព័ត៌មាន មិន​ពិត​ធ្វើ​ឲ្យ​មាន​ភាន់ច្រឡំ​ដល់​សាធារណៈជន ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់​វិធាន ការណ៍​តាមផ្លូវ​ច្បាប់​តាម​នីតិវិធី​ច្បាប់​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណៈជន និង​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត ពោធិ៍សាត់​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ចូលរួម​អនុវត្ត​វិធានការ ៣ ការពារ ៖ ត្រូវ​ពាក់​ម៉ាស ត្រូវ​លាងដៃ និង ត្រូវ​រក្សា​គម្លាត​បុគ្គល ៣​កុំ​៖ កុំ​នៅ​បន្ទប់​បិទ​ជិត កុំ​នៅ​កន្លែង​កុះករ និង​កុំ​ប៉ះពាល់​គ្នា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×