Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​រថយន្ត ដឹក​សំណាក​វិភាគ​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្តស្ទឹងត្រែង​

​ស្ទឹងត្រែង ៖ មាន​ករណី​ឆេះ​រថយន្ត​សម្រាប់​ដឹក​សំណាក​វិភាគ​ជំងឺ​កូ​វីដ​១៩ ពី​ខេត្តស្ទឹងត្រែង ទៅ​រាជធានី​ភ្នំពេញ ដោយ​ការឆេះ​នោះ បើតាម​ការពារ​ប៉ាន់ស្មាន​ឆេះ​អស់ពី ៧០​ទៅ ៨០ ភាគរយ​នៅ​ផ្នែក​ខាងមុខ​។

​នេះ​បើតាម​ប្រភព​ទទួលបាន​ពី​លោក ទន់ វុទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ២ និង​១០ នាទី​ជិត​ភ្លឺ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ រថយន្ត​សម្រាប់​ដឹក​សំណាក​វិភាគ នៅផ្ទះ​របស់លោក ឡុ​ច សេង​អ៊ាង ប្រធានការិយាល័យ​រដ្ឋ​បាល មន្ទីរ​សុខា​ភិ បាល​ខេត្ត ស្ថិតនៅ​ភូមិ​ព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។​

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង កម្លាំង​មាន​សមត្ថកិច្ច កំពុង​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ នៃ​ការឆេះ​រថយន្ត​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×