ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៤៩ ។
-សូមខមិន ១៦៨ យកលាភសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីធ្លាក់ល្អបង្គួរ។ នៅថ្ងៃនេះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខសន្សឹមៗថ្វីតែការងារនិងការរកស៊ីជួញដូរងើបឡើងបន្តិចវិញក្តី បើបានជួបឱកាសល្អៗខ្លះហើយនោះមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ីលើមុខរបរណាមួយដែលមិនទាន់ស្គាល់ច្បាស់លាស់នោះទេ។ ក្នុងថ្ងៃនេះដែរលោកអ្នកមិនត្រូវឆាប់ជឿទុកចិត្តគេពេកទេ ជាពិសេសមិនត្រូវប្រគល់កិច្ចការងារសំខាន់ៗអោយគេកាន់កាប់ធ្វើជំនួញឡើយ។ ប្រយ័ត្នគេកិបកេងយកអស់។ ចំណែកបញ្ហាសេចក្តីស្នេហាប្រុសស្រីប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាល៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៥ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧ និងលេខ ៤៩។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សទេវតាប្រុស ធាតុដី រាសីល្អជាមធ្យម ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែងព្រោះធ្វើអ្វីៗតែងងាយមានការភ្លាំងភ្លាត់ណាស់ លោកអ្នកអាចត្រូវបានគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើតឡើងផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ លាភតូចធំពុំសូវសម្បូរទេ ព្រោះបើមិនបោលហួស ក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ ការធ្វើដំណើរទីជិតឆ្ងាយគួរយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។ រីឯបញ្ហាស្នេហាកម្លោះក្រមុំ ពោះម៉ាយ មេម៉ាយក្តីកើតមានភាពប្រទាំងប្រទើស ប្រឆាំងគ្នាច្រើន៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៩៨៩ ដើម្បីយកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សយក្សស្រី ធាតុឈើ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ លោកអ្នកអាចសម្រុកការងារពេញទីបានហើយ ព្រោះផលល្អៗឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផង សម្រាប់ពេលនេះដែរលោកអ្នកគប្បីមានគម្រោងផែនការល្អៗ ព្រោះឆ្លងដល់ខែក្រោយនេះនិងមានការផ្លាស់ប្តូរគាប់ប្រសើរជាងនេះ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវគោកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផង។ ចំពោះការធ្វើដំណើរទៅពឹកពាក់អ្នកដទៃតែងមានក្រុមមនុស្សជួយជ្រោមជ្រែង។ ចំពោះបញ្ហាមនោសញ្ចេតនាស្នេហាកម្លោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អ៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង៨ព្រឹក ដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ៤៥ និងលេខ៦៦។
-សូមខមិនលេខ ៨៩៨ យកលាភសម្បត្តិឧកញ៉ាលុយវាល់លាននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយតោងតែមានការយកចិត្តទុកដាក់ហើយប្រយ័ត្នការងារសំខាន់ៗបន្តិច ព្រោះថាបើមិនបានយកចិត្តទុកដាក់ឬគិតគូរទាន់ពេលវេលាទេនោះ នោះបញ្ហាអាក្រក់អាចនឹងលុកលុយយាយីទៀតជាក់ជាពុំខាន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ទោះជួញទីជិតឆ្ងាយ មិនថាផ្លូវទឹកផ្លូវគោកក្តីផលកម្រៃមានការហូរចូលខ្លះៗគ្រាន់សើមបំពង់អីចឹងដែរ តែយ៉ាងណាធ្វើអ្វីមិនអាចលោភលន់បានទេព្រោះភាពស៊យនៅតាមជាប់មិនទៅណាឆ្ងាយនៅឡើយ។ ចំណែកសេចក្តីស្នេហាគូស្នេហ៍កម្លោះក្រមុំកើតការរកាំចិត្តនិងមានភាពសៅហ្មងចំពោះគ្នាច្រើន៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ក្រហម និងពណ៌ស។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៩៧។
-សូមខមិនលេខ១៩៨ យកលាភសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីខ្ពស់ត្រដែត។ ថ្ងៃនេះទោះលោកអ្នកធ្វើអ្វីតែងចម្រើនលូតលាស់ទៅមុខ ហើយធ្វើអ្វីងាយស្រួលផង ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនង ឬចរចាអ្វីមួយពីព្រោះថាផលសម្រេចមានខ្ពស់ណាស់ដែរ។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេ ពិសេសការចង់បើកហាងថ្មី ឬផ្លាស់ប្តូរមុខរបរតែងហុចផលល្អៗមកវិញដូចសមប្រកបជានិច្ច។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំឬពោះម៉ាយ មេម៉ាយក្តីមានភាពផ្អែមល្ហែមចាក់ទឹកមិនលេចប៉ុន្មានទេ៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ ព្រឹកដល់ម៉ោង ៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ៩៩។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្សប្រុស ធាតុភ្លើង រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនឃើញថាកើតជាផលល្អប៉ុន្មានទេ ព្រោះការខកបំណងនោះមានខ្ពស់ផង។ សម្រាប់នៅថ្ងៃនេះវិញ អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខល្អ ហើយបើចង់បើករបរអ្វីមួយថ្មីផងក៏ជាឱកាសល្អមួយចំនួនផងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខនិងបើចង់ផ្សះផ្សាជម្លោះវិវាទជាពេលវេលាមួយល្អផងដែរ៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ៩១។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិទេវតាទ្រព្យ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីដូចនេះទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវប្រកាន់យកភាពចិត្តត្រជាក់ដាក់ខ្លួនទើបមិនមានបញ្ហាអាក្រក់ណាមួយជ្រៀតចូលកើត។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរ បើចង់ចំណាយប្រាក់កាក់ដាក់ទុនលើអ្វីមួយត្រូវគិតគូរអោយបានច្បាស់លាស់ ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ ហើយត្រូវមកខ្ចីអ្នកដទៃនាំអោយគេប្រមាថ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំពុំគប្បីដើរហើរពាសវាលពាសកាលប្រយ័ត្នជួបរឿងរ៉ាវអាក្រក់ ហើយរែកពន់ភាពទុក្ខសោកត្រឡប់មកវិញ៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងក្រហម។
-លេខនៃសំណាងគឺលេខ ៧៧និងលេខ ៨៨។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីស្រុតចុះ។ ថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរម្ល៉ោះហើយធ្វើអោយមានអារម្មណ៍តប់ប្រមល់ ការងាររាំងស្ទះញឹកញាប់ទៀតផង សម្រាប់ពេលវេលាមិនថ្ងៃនេះគឺម៉ោង១១ទៅដល់ម៉ោង១២និង៥៩នាទីព្រឹក គប្បីប្រយ័ត្នប្រយែងបន្តិច។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការចំណាយច្រើនធ្វើឲ្យទទួលអម្រែកយ៉ាងធ្ងន់ជាងមុន ហើយត្រូវខិតខំប្រឹងប្រែងខ្លះទើបអាចជោគជ័យទៅរួច។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំពោះម៉ាយ ឬមេម៉ាយក្តី មានការលំបាកក្នុងការចុះសម្រុងនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ៦៦។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែង ព្រោះធ្វើអ្វីៗតែងាយមានការភ្លាំងភ្លាត់ណាស់ លោកអ្នកអាចត្រូវបានគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើតឡើងផង។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ លាភតូចធំពុំសូវសម្បូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ ចំពោះបញ្ហាស្នេហាកម្លោះក្រមុំ ពោះម៉ាយ មេម៉ាយក្តី កើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៨២។
-សូមខមិនលេខ៧៧៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសអោយសោះ ជាពិសេសមុនពេលចុះហត្ថលេខាឬផ្តិតមេដៃលើលិខិតស្នាមផ្សេងៗតោងតែចេះពិនិត្យអោយបានល្អិតល្អន់មែនទែន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញចូរប្រយ័ត្នពាក្យសំដីបន្តិច អាចនឹងងាយមានជម្លោះកើតឡើងណាស់។ រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីមានអ្នកក្រៅនាំរឿងមកអុចអាល៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ៦១។
-សូមខមិនលេខ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីឡើងខ្ពស់។ នៅថ្ងៃនេះទោះលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនទេ។ ក្នុងថ្ងៃនេះដែរលោកអ្នកក៏ជាមនុស្សពូកែខាងសំដីវោហារខ្លាំងក្លាម្នាក់ដែរព្រោះបើទោះជាបាននិយាយស្តីអ្វីក៏ដោយក៏តែងមានគេចូលចិត្តស្តាប់និងត្រងត្រាប់ធ្វើតាមបង្គាប់បញ្ជាទៀតផង។ ចំណែកសម្ព័ន្ធស្នេហាគូស្វាមីភរិយាវិញមានភាពល្អូកល្អឺនល្អណាស់៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងពណ៌លឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ៩៩។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិអភិជនលុយស្តុកស្តម្ភនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីលោកអ្នកនៅតែខ្ពស់ដដែលទេ ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគជ័យផង។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ការចេញធ្វើជំនួញទីជិតឆ្ងាយ មានភាពកាក់កបគួរសម តែគួរប្រយ័ត្នពាក្យសម្តីបន្តិច។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំមានភាពស្រស់ស្រាយ និងប្រាស្រ័យទាក់ទងគ្នាល្អគួរសម៕

