Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ធ្ងន់​ហើយ សូម​បងប្អូន​កុំ​ចេញ​ក្រៅ​ផ្ទះ បើ​មិនមាន​ការចាំបាច់ រកឃើញ​អ្នក​ឆ្លង​កូ​វីដ ៣៩​នាក់ និង​ជា​ចំនួន ៤៨​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​ចំនួន​៣៩​នាក់ ខណៈ​អ្នកជំងឺ​៤៨​នាក់​បានជា​សះស្បើយ​។​

​ក្រសួង​បន្តថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំង​៣៩​នាក់ មាន​ជនជាតិខ្មែរ​ចំនួន​២៨​នាក់ ជនជាតិ​ចិន ៧​នាក់​, ជនជាតិ​វៀតណាម ៣​នាក់ និង​ជនជាតិ​កូរ៉េ​ម្នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ព្រះសីហនុ និង​បាត់ដំបង​។ ចំណែក​អ្នកជា​សះស្បើយ​ទាំង​៤៨​នាក់​វិញ​មាន​៖ មាន​ជនជាតិ​ចិន ជនជាតិ​វៀតណាម និង​ជនជាតិខ្មែរ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​២​លើក និង​បានអនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​ព្យាបាល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×