Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ប្រកាស​ព័ត៌មាន​ស្វែងរក​អ្នក​ប៉ះពាល់ គឺ​បុគ្គល​២​រូប ថែមទៀត​

​បាត់ដំបង ៖ មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ បានចេញ​ព័ត៌មាន​ស្វែងរក​អ្នក​ប៉ះពាល់​។ ក្រុម​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង សូម​ប្រកាស​ស្វែងរក​បុគ្គល ២​រូប ដែល​បាន​ប៉ះពាល់​ជាមួយ​ករណី​សង្ស័យ​វិជ្ជមាន​កូ​វីដ​-១៩ ដោយ​អង្គុយ​ជាប់​គ្នា​បីនាក់ ក្នុងអំឡុងពេល​ធ្វើដំណើ​រ​ពី ភ្នំពេញ​មក​បាត់ដំបង តាម​រថយន្តឈ្នួល​ម៉ាក់​ស៊ីណា ពាក់​ស្លាក់​លេខ​៖ ភ្នំពេញ 2AZ-1235 ចេញដំណើរ ប្រហែល ម៉ោង ១២​ថ្ងៃត្រង់ មកដល់​បាត់ដំបង​ម៉ោង​ប្រហែល ៧:១០​យប់ មាន​អ្នករួមដំណើរ ០៦​នាក់​។ តាមផ្លូវ ធ្វើដំណើរ​មាន​ឈប់​ហូប​អាហារ​នៅ​ហាង​បាយ​មួយកន្លែង (​មាន​ជនបរទេស​ចូល​ហូប​) នៅ​ខាងស្តាំ​ដៃ ជា​ហ៍ ស្ថានីយ៍​លក់​សាំង​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត ជិត​ផ្សារ​រមាស ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​អ្នករួមដំណើរ​ទាំង ៦​នាក់ (​ប្រពន្ធ​តែ​កុង​អង្គុយ​កៅអី​ខាងមុខ ស្ត្រី ៣​នាក់​អង្គុយ​កៅ​ខាងក្រោយ​ជាប់​តែ​កុង និង​បុរស ២​នាក់​អង្គុយ​កៅអី​ខាងក្រោយ​បង្អស់​) អ្នក​ទី​១ ភេទ​ប្រុស បាន​ចុះ​នៅមុខ​ប៉េអឹម​ស្រុក​មោង​ឬ​ស្សី អ្នក​ទី​២ ភេទ​ប្រុស បាន​ចុះ​នៅ​ភ្នំ​ធិបតី អ្នក​ទី​៣ ភេទ​ស្រី បាន​ចុះ​នៅមុខ​រង្វង់​មូល​ព្រា​បស (​ករណី​ស្ត្រី​សង្ស័យ វិជ្ជមាន​) អ្នក​ទី​៤ ភេទ​ស្រី បាន​ចុះ​នៅ​រង្វង់​មូល លោកតា​ដំបងក្រញូង (​ជនជាតិ​វៀតណាម បាន ) អ្នក​ទី​៥ ភេទ​ស្រី ចុះ​នៅ​ម្តុំ​វត្ត​ពោធិ​វង្ស អ្នក​ទី​៦ ជា​ប្រពន្ធ​តែ​កុង​ឡាន បាន មកដល់​ផ្ទះ​នៅ ភូមិ អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក សង្កែ ខេត្តបាត់ដំបង​។​

​មន្ទីរ​សុខាភិបាល សូម​ប្រកាស​ស្វែងរក​បុគ្គល​អង្គុយ​ជាប់​ស្ត្រី​ជា​ករណី​សង្ស័យ​កូ​វីដ​-១៩ ជា​អ្នក​ទី​៤ ភេទ​ស្រី បាន​ចុះ នៅ​រង្វង់​មូល លោកតា​ដំបងក្រញូង (​ជនជាតិ​វៀតណាម ដើម្បី​យក​សំណាក និង​ស្វែងរក​អ្នក​ប៉ះពាល់​បន្ថែមទៀត​។ ) និង​ជា​អ្នក​ទី​៥ ភេទ​ស្រី បាន​ចុះ​នៅ​ម្តុំ​វត្ត​ពោធិ​វង្ស សូមបញ្ជាក់ថា​៖ អ្នក​ប៉ះពាល់​ក្រៅពីនេះ យើងខ្ញុំ​បាន​ស្វែង​រកឃើញ​អស់ហើយ ព្រមទាំង​បាន​យក​សំណាក និង ត្រូវ បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​សំក​យ៉ាង​ត្រឹមត្រូវ ហើយ​សំណាក​លើក​ទី​១ របស់​តៃកុង​ឡាន និង​អ្នករត់ម៉ូតូឌុប​

​ព្រមទាំង​បុរស​អង្គុយ​ខាងក្រោយ​ទាំង ២​នាក់ ក៏ដូចជា​ប្រពន្ធ​តែ​កុឡា​ន គឺ​អវិជ្ជមាន (Negative)​។ អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាមីខ្លួន ឬ​បងប្អូន ញាតិ​ជិតខាង​ជួយ​បង្ហាញខ្លួន និង​សូម អាជ្ញាធរ​មូលដ្ឋាន កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ដោយ​ស្មារតី​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ

×