Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនក្រមុំ​ឥណ្ឌា​ម្នាក់ ស្លាប់​ដោយសារ​គាំងបេះដូង បន្ទាប់​យំ​ខ្លាំងពេក មុនពេល​ចាក​ចេញពីផ្ទះ​ឪពុកម្តាយ​…. (​វីដេអូ​)

​នារី​វ័យក្មេង​ម្នាក់​ទើប​រៀបការ​រួច មកពី​ប្រទេស​ឥណ្ឌា ត្រូវបាន​គេ​អះអាងថា​បាន​ស្លាប់​ដោយសារ​ការ​គាំងបេះដូង ពី​កា​រយំ​ខ្លាំងពេក មុនពេល​នាង​ចាក​ចេញពីផ្ទះ​ឪពុកម្តាយ​របស់​នាង ទៅ​នៅ​ខាង​ប្តី​។

​យោងតាម​សារព័ត៌មាន News 18 បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ស្រុក Sonepur នៃ​រដ្ឋ Odisha ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១​។ នារី​រងគ្រោះ​មានឈ្មោះ Rosy Sahu គឺ​ស្ថិត​នៅឯ​ផ្ទះ​ឪពុកម្តាយ​របស់​នាង កំពុង​រៀបចំ​ធ្វើ​ពិធី “bidaai” ពោលគឺ​ពិធី​ក្រោយ​រៀបការ មុនពេល​កូនក្រមុំ​ត្រូវបាន​គេ​នាំទៅ​ផ្ទះ​ខាង​ប្តី​របស់​នាង ប៉ុន្តែ នៅពេលនោះ នាង​ស្រាប់តែ​គាំងបេះដូង​ភ្លាមៗ​តែម្តង​។

​គេ​បាន​គេ​រាយការណ៍​ថា Rosy នៅតែមាន​សុខភាព​ល្អ ក្នុង​ពិធីមង្គលការ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៤ ខែមីនា​។

​ទោះជា​យ៉ាងណាក៏ដោយ នៅ​ព្រឹក​បន្ទាប់ នាង​ចាប់ផ្តើម​យំ​មិន​ឈប់​ហើយ​មិន​អាចជួយ​ខ្លួនឯង​បានទេ​។ សាក្សី​បាន​និយាយថា នាង Rosy យំ​ខ្លាំងពេក​រហូតដល់​នាង​ដួលសន្លប់​។ ភ្ញៀវ​ម្នាក់​នៅក្នុង​ពិធីមង្គលការ​បាន​និយាយថា រ៉ូ​ស​នៅតែ​ជួប​ការលំបាក ព្រោះ​ឪពុក​នាង​បានទទួល​មរណភាព កាលពី​ប៉ុន្មាន​ខែ​មុន​។​

​កាសែត Hindustan Times បាន​ឲ្យ​ដឹងថា សមាជិកគ្រួសារ​និង​សាច់ញាតិ​បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ជួយ​ឱ្យ​នាង Rosy មាន​ស្មារតី​ឡើងវិញ ដូចជា​ការយក​ទឹក​ចាក់​លើ​មុខ​របស់​នាង ប៉ុន្តែ​វា​ហាក់ដូចជា​គ្មាន​ប្រយោជន៍​នោះទេ​។ ទីបំផុត​ពួកគេ​បាន​នាំ​នាង​ទៅ​មណ្ឌល​សុខភាព​សហគមន៍ Dunguripallu ដើម្បី​សង្គ្រោះបន្ទាន់ ជាទី​កន្លែង​ដែល​គ្រូពេទ្យ​នៅ​ទីនោះ​បានប្រកាសថា Rosy​បាន​ស្លាប់​ហើយ​។ មូលហេតុ​នៃ​ការស្លាប់​របស់​នាង ត្រូវបាន​កំណត់ថា​ជាការ​គាំងបេះដូង​។

​អ្នកភូមិ​ម្នាក់​ឈ្មោះ Ramesh Sahu បាន​និយាយថា “​នាង​បាន​បន្ត​យំ ខណៈពេលដែល​នាង​ត្រូវបាន​គេ​នាំទៅ​ផ្ទះ​ខាង​ប្តី​របស់​នាង​។ គាត់​បាន​សម្តែង​ការសោកស្តាយ​ថា​៖​ថា “​យើង​មិន​រំពឹងថា​នាង​នឹង​ស្លាប់​បែបនេះ​ទេ ព្រោះថា Rosy គឺជា​ក្មេងស្រី​ដែល​គួរឱ្យ​ស្រឡាញ់​”​។​

​សាកសព​របស់ Rosy ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ ហើយ​លទ្ធផល​ចុងក្រោយ មិនទាន់​បញ្ចេញ​នៅឡើយ​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×