Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​ផេស​ថិ​ក (PEPC) បាន​ងើប​ឡើងដល់​៣.០០០​រៀល​វិញ​

​ភ្នំពេញ ៖ ជាមួយនឹង​កំណើន​១០០​រៀល ក្នុង​មួយ​ហ៊ុន​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ភាគហ៊ុន​PEPC​បាន​កើន​មកដល់​៣.០០០​រៀល​វិញ បន្ទាប់ពី​ត្រូវបាន​ជួញដូរ​នៅ​ថ្លៃ​ក្រោម​នេះ​រយៈពេល​ជាង​១​ខែ​មកនេះ​។​
​បន្ថែម​ពីលើ​PEPC ភាគហ៊ុន​បី ដែល​រួមមាន​ហ្ក្រេ​ន​ធ្វី​ន (GTI),​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) និង​ធនាគារ​អេស៊ីលីដា (ABC) មានការ​កើនឡើង​ដល់ ៣.៤៣០​រៀល ១២.២៦០​រៀល និង​១៦.៧៦០​រៀល រៀង​គ្នា ដោយមាន​ចន្លោះ​កំណើន​ពី ៣០​រៀល ទៅ ៦០​រៀល ផងដែរ​។​

​ភាគហ៊ុន​តែមួយ​ប៉ុណ្ណោះ​មានការ​ថយចុះ នោះ​គឺ​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ដែល​បាន​បិទ​នៅ​ថ្លៃ ១.៦០០​រៀល ជាមួយនឹង​ការថយចុះ ១០​រៀល​។ ភាគហ៊ុន​ដែល​នៅសល់​ពីរ​ទៀត រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​រក្សា​ថ្លៃថេរ​ដដែល​។ បន្ទាប់ពី​មានការ​ធ្លាក់ចុះ​កាលពី​ថ្ងៃ​អង្គា​រ៍ ស​ន្ទ​ស្សន៍ ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) បាន​ងើប​ឡើងវិញ ០,៣៦ ភាគរយ ពោលគឺ​កើន​មកដល់ ៦៣៥,៣៤ ពិន្ទុ​វិញ នៅពេល​ផ្សារ​បិទ​ថ្ងៃ​ពុធ​ម្សិល​ញ​។ ថ្លៃ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៤៥.៦៩ លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×