Tuesday, March 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC៖ អ្នក​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ អាច​ជួបជុំ​ជាមួយ​អ្នកផ្សេង ដោយ​មិនបាច់​ពាក់​ម៉ាស់ (​វីដេអូ​)

​រដ្ឋបាល Biden បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ប្រឆាំងនឹង​កូ​វីដ​-១៩ ពេញលេញ គឺអាច​ជួបប្រជុំគ្នា​ជា​ក្រុម​តូចៗ ជាមួយ​អ្នក​ត្រូវបាន​ចាក់​វ៉ាក់សាំង​បង្ការ​ដទៃៗ​ទៀត ដោយ​មិនចាំបាច់​ពាក់​ម៉ាស់ ប៉ុន្តែ​គួរតែ​ជៀសវាង​ការធ្វើដំណើរ​ដែល​មិនចាំបាច់ ហើយ​បន្ត​ពាក់​មុខ​នៅ​ទីសាធារណៈ​។​

​ដោយឡែក បើ​យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក (CDC) បានប្រកាសថា មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ​-១៩ ពេញលេញ គឺអាច​ជួបជុំគ្នា​ជា​ក្រុម​តូចៗ ជាមួយ​បុគ្គល​ដែល​មិន​បានទទួល​ការចាក់​វ៉ាក់សាំង ដែល​ត្រូវបាន​គេ​ចាត់ទុកថា មាន​ហានិភ័យ​ទាប​ចំពោះ​ជំងឺ​កូ​វីដ​-១៩ ពី​គ្រួសារ​មួយ​ផ្សេងទៀត ដោយ​មិនចាំបាច់​បាក់​ម៉ាស់​នោះទេ​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក បាន​បញ្ចា​ក់ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ Dos (​ដូ​ស​) ចុងក្រោយ ចំនួន​២​សប្តាហ៍​ក្រោយមក ត្រូវបាន​ចាត់ទុកថា ទទួលបាន​ការការពា​រ​ប្រឆាំង​វីរុស​ដ៏​ធ្ងន់ធ្ងរ​នេះ ខណៈដែល​រហូតមកដល់​ពេលនេះ ជនជាតិ​អាមេរិកាំង​ជាង ៣០ លាន​នាក់ បានទទួល​ថ្នាំ​បង្ការ​នេះ​រួចហើយ​។​

​តែ​ទោះយ៉ាងណា CDC ក៏បាន​ណែនាំ​ថា អ្នក​ចាក់​វ៉ាក់សាំង​ពេញលេញ​គួរតែ​បន្ត​អនុវត្ត​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ដូចជា​ការជៀសវាង​ការជួប​ជុំគ្នា​ដោយផ្ទាល់​, ត្រូវ​ពាក់​ម៉ាស់​ពេល​ទៅលេង​ជាមួយ​មនុស្ស​ដែល​មិនទាន់​ទទួល​ការចាក់​វ៉ាក់សាំង ពី​គ្រួសារ​ជាច្រើន ឬ ពាក់​ម៉ាស់​នៅពេល​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការ​គ្របដណ្តប់​ពី COVID-19​។​

​នាយក CDC លោកស្រី Rochelle Walensky បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា វា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ការពារ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ហើយ​នៅតែ​ងាយ​រងគ្រោះ ខណៈពេលដែល​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ៦០.០០០ នាក់ កើត​ឡើងជា​រៀងរាល់ថ្ងៃ​។​

​លោកស្រី​បាន​និយាយថា​៖ “​យើង​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ធ្ងន់ធ្ងរ​នេះ ហើយ​នៅតែមាន​ប្រជាជន​ជាង ៩០ ភាគរយ មិនបាន​ចាក់​វ៉ាក់សាំង​ពេញលេញ​។ ហេតុ​ដូច្នេះហើយ គ្រប់គ្នា​មិន​ថា​ចាក់​វ៉ាក់សាំង រឺ​អត់​ទេ គួរតែ​បន្ត​ជៀសវាង​ពី​ការប្រមូលផ្តុំ​មធ្យម និង​ធំ ក៏ដូចជា​ការធ្វើដំណើរ​ដែល​មិនចាំបាច់​”៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×