Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនាញ​ធ្វើ​ទីផ្សារ​ឌី​ជី​ថ មាន​សារៈសំខាន់​សម្រាប់​អ្នកដឹកនាំ​ធុរកិច្ច​ជា​ស្ត្រី ក្នុងប្រទេស​កម្ពុជា​

​ជំនាញ​ធ្វើ​ទីផ្សារ​ឌីជីថល មាន​សារៈសំខាន់​ខ្លាំង ដើម្បី​ត​ភ្ជាប់​គម្លាត​យេនឌ័រ​ផ្នែក​ឌីជីថល និង​នាំយក​ស្ត្រី​កាន់តែច្រើន​ចូលទៅក្នុង​ពិភព​សហគ្រិនភាព​។ នេះ​បើ​យោងតាម​អ្នកដឹកនាំ​ធុ​រិ​កិច្ច​ជា​ស្ត្រី ដែល​ថ្លែង​ក្នុង​ក្រុម​ពិភាក្សា តាម​អន​ឡាញ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Facebook ដើម្បី​រំឭក​ខួប​ទិវា​សិទ្ធិនារី​អន្តរជាតិ​។​

​ក្នុង​ក្រុម​ពិភាក្សា នៃ​កម្មវិធី​ជជែក​អំពី​អាជីវកម្ម​ជាមួយ Facebook ដែល​សម្របសម្រួល ដោយ​អ្នកនាង ហ៊ាង អូ​មួយ អគ្គនាយិកា​ក្រុមហ៊ុន​បច្ចេកវិទ្យា ខេ​សូ​លូ​សិន (Camsolution Technology) អ្នកនាង ហុក ស្រីមុំ និង​អ្នក នាង អាំ វាសនា ដែលជា​សហគ្រិន​ស្ត្រី បាន​ចែករំលែក​បទពិសោធរ​បស់​ពួកគាត់​អំពី​ការ​ដំណើរការ​អាជីវកម្ម និង​បាន ផ្តោត​យ៉ាងខ្លាំង​លើ​សារៈសំខាន់​នៃ​វត្តមាន​តាម​អន​ឡាញ និង​ការប្រើប្រាស់​ការធ្វើ​ទីផ្សារ​ឌីជីថល​។​

​អ្នកនាង​ហុក ស្រីមុំ ដែលជា​សហ​ស្ថាបនិក ក្រុមហ៊ុន​អប់រំ​ឈ្មោះថា The Khmer Lesson បាន​ថ្លែងថា​៖ «​មាន​គម្លាត ដ៏​ធំ​មួយ​ក្នុង​អក្ខរកម្ម ឌីជីថល រវាង​បុរស និង​ស្ត្រី​។ មនុស្ស​ជាច្រើន នៅតែ​គិតថា ស្ត្រី​មិនអាច​គ្រប់គ្រង​អាជីវ​កម្មបាន គួរតែ​នៅផ្ទះ​ហើយ​បុរស​ជា​អ្នករក​ប្រាក់​។ ជួនកាល​ស្ត្រី​ខ្លួនឯង​ក៏​គិត​ផងដែរ​ថា ពិភព “​ឌីជីថល​” មានន័យថា បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (IT) ដែល​ពិបាក​រៀន​។ ទាំងអស់នេះ​បង្កឱ្យមាន​កង្វះ​អក្ខរកម្ម​ឌីជីថល​។​»
​ថ្មីៗ​នេះ អ្នកនាង ស្រីមុំ បាន​ក្លាយជា គ្រូ​បណ្តុះបណ្តាល​ម្នាក់​នៅ​កម្មវិធី #SheMeansBusiness ដែលជា​កម្មវិធី​មួយ ដែល​ត្រូវបាន​ដំណើរការ ដោយ​ក្រុមហ៊ុន Facebook និង​គម្រោង​សហគ្រិន​នារី​សកម្ម​របស់​អង្គការ​ផេ​ក​កម្ពុជា ដោយ មានការ​គាំទ្រ​ពី USAID ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​ការធ្វើ​ទីផ្សារ​ឌីជីថល ដោយ​ឥតគិតថ្លៃ​ដល់​សហគ្រិន​ជា ស្ត្រី​ចំនួន ១ ៧០០ នាក់​នៅ​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​សិក្ខាសាលា និង​ការបណ្តុះបណ្តាល​តាម​អន​ឡាញ និង​ការបណ្តុះបណ្តាល​ផ្ទាល់​។​

​គំនិត​ផ្តួចផ្តើម #SheMeansusiness ជា​ឱកាស​មួយ​សម្រាប់​សហគ្រិន​ជា​ស្ត្រី​ដើម្បី​ទទួលបាន​ជំនាញ​ដែល​ចាំបាច់ ក្នុងការ​ពង្រីក និង​កែលម្អ​អាជីវកម្ម​របស់​ពួកគេ និង​ដើម្បី​ពង្រីក​បណ្តាញ​របស់ខ្លួន​។​

​អ្នកនាង អាំ វាសនា ដែលជា​ម្ចាស់​ហាង​កុំព្យូទ័រ BCS Computer ដែល​បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ការបណ្តុះបណ្តាល អំពី​ការធ្វើ​ទីផ្សារ ឌីជីថល ពី​កម្មវិធី #SheMeansBusiness បានធ្វើ​ការងារ​ក្នុង​ផ្នែក​លក់​និង​ធ្វើ​ទីផ្សារ​រយៈពេល ៨ ឆ្នាំ ធ្វើ​ការងារ​ក្នុងការ​បណ្តុះបណ្តាល​និង បង្វឹក​អ្នក​ផ្សេងទៀត ក្នុងនាម​ជា​អ្នកឯកទេស​បច្ចេកទេស និង​អ្នកគ្រប់គ្រង ផលិតផល​។ ជាមួយនឹង​ជំនាញ​ដែល​ទទួលបាន​នេះ អ្នកនាង ក៏បាន​សម្រេចចិត្ត​បើកហាង​លក់​កុំព្យូទ័រ​ខ្លួនឯង​។​

​ដោយសារ​ចំណេះដឹង​ដែល​ទទួលបាន​ថ្មីៗ របស់គាត់​អ្នកនាង វាសនា បាននិងកំពុង​សម្រប​ខ្លួន​ទៅនឹង​ទីផ្សារ អន​ឡាញ ដើម្បី​រក្សា​ឱ្យ​អាជីវកម្ម​របស់គាត់ ដំណើរការបាន​ក្នុងអំឡុង​ពេលវេលា​ដ៏​លំបាក ដែល​បណ្តាលមកពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​

​អ្នកនាង វាសនា បាន​ថ្លែង ថា​៖ «​ខ្ញុំ​ជឿថា​ស្ត្រី​អាច​ក្លាយជា​អ្នកដឹកនាំ និង​សម្រេចបាន​ជោគជ័យ​។ នៅពេល​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ អាជីវកម្ម​របស់ខ្ញុំ បាន​រងគ្រោះ​ខ្លាំង ប៉ុន្តែ ដោយសារ​ជំនាញ​ធ្វើ​ទីផ្សារ​ឌីជីថល​របស់ខ្ញុំ ខ្ញុំ​អាច​បង្កើន​ការលក់​អន​ឡាញ ហើយ​យើង​ជួប​ភាព​រុង រឿង​ម្តងទៀត​។ ភាពជឿជាក់ របស់ខ្ញុំ គឺថា​មិនត្រូវ​បោះបង់ចោល​ឡើយ បើទោះជា​ខ្ញុំ​មិនមាន​ចំណេះដឹង​គ្រប់គ្រាន់ នៅពេល​ដំបូង​ក៏ដោយ ក៏ ខ្ញុំ​បាន​បន្ត​រៀនសូត្រ និង​តស៊ូ​ហើយ​តែងតែ​ព្យាយាម​រៀនសូត្រ ពីបទ​ពិសោធ​ទាំងអស់​។​»

​គិត​ត្រឹម​ខែមករា ឆ្នាំ​២០២១ សហគ្រិន​ចំនួន ៦០០ នាក់ ត្រូវបាន​បណ្តុះបណ្តាល ស្ថិតក្រោម​កម្មវិធី SheMeansBusiness ហើយ​នៅត្រឹម ឆ្នាំ ២០២៣ តួលេខ​នេះ នឹងមាន​ចំនួន​យ៉ាងហោចណាស់ ១ ៧០០ នាក់​។​

​លោក ហេង ភក្តី អ្នកគ្រប់គ្រង​ផ្នែក​គោលនយោបាយ​សាធារណៈ​របស់​ក្រុមហ៊ុន Facebook ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​តាម​អន​ឡាញ នេះ​ផងដែរ បាន​ថ្លែងថា​៖ «​នៅ​ក្រុមហ៊ុន Facebook យើង​ប្តេជ្ញាចិត្ត​បង្កើត​បរិយាកាស​ដែល​ជំរុញ​សហគ្រិនភាព ក្នុងចំណោម​ស្ត្រី​។ ក្នុងប្រទេស​កម្ពុជា​យើង​បាន​ចាប់​ដៃគូ​ជាមួយ​គម្រោង​សហគ្រិន​នារី​សកម្ម​របស់​អង្គការ​ផេ​ក​កម្ពុជា​ដោយ​គាំទ្រ​ដោយ USAID ដើម្បី​ផ្តល់ជូន កម្មវិធី​បណ្តុះបណ្តាល​ស្ដីអំពី​ការធ្វើ​ទីផ្សារ​ឌីជីថល SheMeansBusiness និង​ផ្តល់ជូន​សហគ្រិន​ទាំងនេះ នូវ​ជំនាញ​ដែល​ចាំបាច់ ដើម្បី​ដំណើរការ​អាជីវកម្ម​នៅលើ​ផ្លាត​ហ្វ​ម​ឌីជីថល​៕»
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×