ភ្នំពេញ ៖ យុវតីម្នាក់ជិះម៉ូតូគេចរថយន្តធំមួយគ្រឿង បែរជាត្រូវរថយន្តព្រូសបុកបែកប្រអប់ជើងស្តាំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៣ កែងនឹងផ្លូវភ្លោះចូលគ្រែនភ្នំពេញ ចំណុចមុខក្លោងទ្វាគ្រែនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CR .7695 បើកដោយយុវតីឈ្មោះ ធន រដ្ឋា អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពញ។
រថយន្តម៉ាកព្រូសពណ៌ស្លែពាក់ផ្លាកលេខ ភ្នំពេញ 1AX 6598 បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូដែលជិះដោយយុវតីខាងលើបានបើកតាមបណ្តោយផ្លូវភ្លោះ ក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុ បានគេចរថយន្តធំមួយគ្រឿង ក៏ជ្រុលទៅពីមុខរថយន្តព្រុសដែលកំពុងបើកក្នុងទិសដៅពីជើងទៅត្បូង ភ្លាមនោះរថយន្តព្រូសអកហ្សើជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកម៉ូតូបណ្តាលឱ្យយុវតីដែលជិះម៉ូតូបែកប្រអប់ជើងស្តាំ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុរួច ទាក់ទងជំនាញ វាស់វែងយករថយន្តនិងម៉ូតូអែបខាងសិន រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពហុព្យាបាល កែវ ការីណូ។
ដោយឡែកភាគីតំណាងខាងជនរងគ្រោះ និងខាងរថយន្តកំពុងជជែកដោះស្រាយ សម្រួលគ្នាឈានទៅការបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖សារឿន





