នៅថ្ងៃទី ២៧កុម្ភៈ គណនីហ្វេសបុករបស់មន្ទីរពេទ្យកែសម្ផស្សវៀតណាម-អាមេរិក បានធ្វើការ livestream ទិដ្ឋភាពដែលវេជ្ជបណ្ឌិត Chiem Quoc Thai បានមកពិនិត្យអ្នកជំងឺ (កែសម្ផស្សនៅមន្ទីរពេទ្យ)។
គាត់បន្តពិនិត្យឲ្យអ្នកជំងឺដែលទើបជួសជុលត្រគាក។ អ្នកជំងឺម្នាក់នេះដេកផ្កាប់មុខ ដោយចំហតែត្រគាកនៅកណ្តាលវាល។
ក្រោយប្រតិកម្មយ៉ាងខ្លាំងក្លាពីបណ្តាញសង្គម វេជ្ជបណ្ឌិតរូបនេះឲ្យដឹងថា ៖ “អ្នកជំងឺទាំងអស់សុទ្ធតែយល់ព្រមឲ្យខ្ញុំថតឃ្លីប អ្នកខ្លះមានសំណើរក៏ពួកគេមិនខ្ចីយកម៉ាស់ពាក់។ គោលបំណងនៃសកម្មភាពនេះគឺដើម្បីពន្យល់ដល់អ្នកទាំងឡាយដែលចង់ស្អាតបានដឹងថា បច្ចេកវិទ្យាកែសម្ផស្សបច្ចុប្បន្ននេះវាពុំគួរឲ្យភ័យខ្លាច ឬឈឺចាប់ខ្លាំងនោះឡើយ។ វេជ្ជបណ្ឌិតដដែលឲ្យដឹងថា អ្នកជំងឺសញ្ជាតិវៀតណាមត្រូវបានពាក់អាវដើម្បីបាំងរាងកាយ ប៉ុន្តែអ្នកជំងឺមកកែសម្ផស្សមកពីកម្ពុជា ២រូប នៅពុំទាន់បានពាក់អាវទើបគិលានុប្បដ្ឋាយិកា យករបស់មកបិទចុងសុដន់។ វេជ្ជបណ្ឌិតរូបនេះ ក៏បានសង្កត់ធ្ងន់ថា ក្នុងការបំពេញមុខចំនាញរបស់ខ្លួននោះ សកម្មភាពដែលវេជ្ជបណ្ឌិតយកដៃប៉ះលើសុដន់ ឬត្រគាករបស់អ្នកជំងឺគឺជារឿងធម្មតា៕ លីសា
Clip នេះមានថេរវេលា៤នាទី ដែលបង្ហាញឲ្យឃើញក្នុងបន្ទប់មួយមានអ្នកជំងឺទើបកែសុដន់, ត្រគាក ហើយត្រូវបានពាក់ម៉ាស់មុខ។ ប៉ុន្តែអ្នកជំងឺស្រីម្នាក់ពុំបានបាំងមុខទាន់គ្រាចាប់ផ្តើម livestream។ វេជ្ជបណ្ឌិតរូបនេះបានធ្វើការពិនិត្យដោះអាវ កំណត់ទីតាំងត្រូវកែរបស់អ្នកជំងឺម្នាក់ ហើយប្រើដៃស្ទាបច្របាច់សុដន់ណែនាំពីវិធីថែទាំក្រោយការវះកាត់។