ខេត្តកណ្តាល ៖ លោកញឹម វណ្ណឌិន អភិបាល នៃគណអភិបាលស្រុកនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ រួមដំណើរដោយលោកព្រំ ឈឺន ប្រធានក្រុមប្រឹក្សាស្រុកលោកជឺ គីមហៃ អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក ។
ក្នុងពេលសំណេះសំណាលសាកសួសុខទុក្ខប្រជាពលរដ្ឋចំនួន៧នាក់កំពុងដាក់ខ្លួនធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកស្អាង ក្នុងព្រឹត្តិការណ៍ ២០កុម្ភ: តាមការណែនាំរបស់ក្រសួងសុខាភិបាល អាជ្ញាធរស្រុក និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្តរួមមាន: អង្ករ ចំនួន ២០គីឡូក្រាម ទឹកស៊ីអ៊ីវ.. ១យួរ ម៉ាស. ២០ម៉ាស់សាប៊ូម្សៅ. កន្លះគីឡូក្រាមថ្នាំងសម្លាប់មេរោគ ១ដបនិងថវិកាចំនួន ២០.០០០រៀលជាថវិការបស់រដ្ឋបាលស្រុកស្អាងផងដែរ។
លោកញឹម វណ្ណឌិនមានប្រសាស ន៍ពាំនាំ ប្រសាសន៍ សាកសួសុខទុក្ខ ពីសំណាក់ សម្តេច ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម អភិបាល នៃគណអភិបាល ខេត្តដែល តែងតែព្រួយបារម្ភ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជួយឧត្ថម្ភ ទាំងស្មារតីនិងសម្ភារៈរហូតមក ។
លោកអភិបាលស្រុកបានសំដែងនូវក្តី រំភើបហើយសប្បាយចិត្ត ត្បិតឃើញប្រ ជាពល រដ្ឋទាំងអស់គ្នាយល់ច្បាស់ ស្មក្រ័ដាក់ ខ្លួន ចត្តាឡីស័ក ដោយអនុវត្តន៍តាម ការណែ នាំរបស់ថ្នាក់ដឹកនាំ និងលោកគ្រូពេទ្យពន្យល់។
លោកអភិបាលស្រុកបន្តថាឆ្លងកាត់សភាពការណ៍ ព្រឹត្តិការណ៍ ២០ កុម្ភៈ បរិបទកូវីដ ១៩ កំពុងរីករាលដាលផងដែរនោះ លោកអភិបាល នៃ គណៈអភិបាលស្រុក សំណូមពរដល់ថ្នាក់ដឹកនាំតាមការិយាល័យ មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុក ដាក់ផ្នែកអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាតឲ្យសមពាក្យថា (ស្អាងយើងស្អាត )ត្រូវថែរក្សាអនាម័យ បរិស្ថាន ជុំវិញខ្លួនយើង ជាពិសេសត្រូវអនុវត្តន៍៣កុំ ៣ការពារ ដើម្បីធានា សុវត្ថិភាពទាំងអស់គ្នា ទទួលបានភាពជោគជ័យ ៕ រក្សាសិទ្ធិដោយ៖CEN







