Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៖ ការ​បំបៅ​ដោះ​កូន​របស់​អធិការរង​នៅ​ស្រុក​សៀម​ប៉ាង គឺ​អត់​មានរឿង​ខុសឆ្គង​នោះទេ​

​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា ការ​បំបៅ​ដោះ​កូន​ជា​កាតព្វកិច្ច​ដែល​ខាន​ពុំបាន​ដែល​ត្រូវតែ​បំពេញ​របស់​មាតា ហើយ​អ្វីដែល​ពាក់ព័ន្ធ​នឹង​អធិការរង​នៅ​ស្រុក​សៀម​ប៉ាង បំបៅ​ដោះ​កូន​នេះ គឺ​អត់​មានរឿង​ខុសឆ្គង​នោះទេ​។ ហើយ​ត្រូវបាន​លើកទឹកចិត្ត​ដោយ​ថ្នាក់ដឹកនាំ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មាន​ប្រសា​ន៍​ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា នេះ​ថា ថ្មីៗ​នេះ ឃើញ​មានប្រតិកម្ម​ជាច្រើន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រួមទាំង​សាធារណមតិ​គ្រប់​មជ្ឈដ្ឋាន មាន​ទាំង​ថ្នាក់ដឹកនាំ និង​ស្ថាប័នរដ្ឋ​ផងដែរ ពាក់ព័ន្ធ​នារី​នគរបាល​មួយរូប គឺ​អធិការរង​នៅ​ស្រុក​សៀម​ប៉ាង ដែល​បំបៅ​ដោះ​កូន​នៅ​គោលដៅ​ប្រតិបត្តិការ​។ បន្ទាប់ពី​មាន​បង្ហោះ​រូបភាព​បំបៅ​ដោះ​កូន និង​កិច្ចសន្យា​បានធ្វើ​ឲ្យ​សាធារណមតិ​គ្រប់​មជ្ឈដ្ឋាន ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន ប្រតិកម្ម​ដោយបាន​បញ្ចេញ​នូវ​ទស្សន​ផ្សេងៗ​គ្នា ដោយ​ទស្សន​ខ្លះ​បែប​ស្តាំនិយម និង​ខ្លះ​បែប​ឆ្វេងនិយម និង​ប្រតិកម្ម​ខ្លះទៀត​តាមបែប​កណ្តាល​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា ក្នុងនាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សូមបញ្ជាក់ថា ការ​បំបៅ​ដោះ​កូន​ជា​កាតព្វកិច្ច​ដែល​ខាន​ពុំបាន​ដែល​ត្រូវតែ​បំពេញ​របស់​មាតា ហើយ​អ្វីដែល​ពាក់ព័ន្ធ​នឹង​នារី​នគរបាល (​អធិការរង​នៅ​ស្រុក​សៀម​ប៉ាង​) បំបៅ​ដោះ​កូន​នេះ គឺ​អត់​មានរឿង​ខុសឆ្គង​ធំដុំ​ទេ​។ ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានផ្តល់​ប្រាក់ឧបត្ថម្ភ ៥០​ម៉ឺន​រៀល និង​ផ្លែឈើ​មួយចំនួនទៀត ។ កាយវិការ​នេះ គឺជា​សារ​មួយ​ចង់​បញ្ជាក់ថា អធិការរង​នៅ​ស្រុក​សៀម​ប៉ាង​ដែល បំបៅ​ដោះ​កូន គឺ​មិនមាន​ទោស​ពៃ​រ្យ​អ្វី​ទេ ហើយ​ត្រូវបាន​លើកទឹកចិត្ត​ដោយ​ថ្នាក់ដឹកនាំ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ចំពោះ​កិច្ចសន្យា​ដែល​បានធ្វើ​គឺ​រលត់​អស់ហើយ​។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​សូម​ទទួលយក​គ្រប់​ទស្សន​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​នារី​នគរបាល​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង និង​សូម​អរគុណ​នៅ​ការផ្តល់​នូវ​គំនិត​យោបល់​នានា ដែល​ចាត់ទុកថា គឺជា​ការចូល​រូ​ម​ក្នុងការ​លំអរ លើកស្ទួយ​នូវ​កិត្តិយស​នារី​ដែលជា​កងកម្លាំង​នគរបាលជាតិ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×