Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត ! អ្នកជំងឺ​កូ​វីដ​លើកដៃ​សំពះ​តាម​បង្អួច ថ្លែងអំណរគុណ​ក្រុមការងារ​ចម្រុះ ពេលមកដល់​កន្លែង​ថ្មី​

​ភ្នំពេញ ៖ យើង​ពិតជា​រំជួលចិត្ត និង​ស្ទើរតែ​ទប់ទឹក​ភ្នែក​ពុំបាន ខណៈ​ឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ បាន​លើកដៃ​សំពះ ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល និង​ក្រុមការងារ​ចម្រុះ ចេញពី​បន្ទប់​ព្យាបាល​នៅ​សណ្ឋាគារ THE GREAT DUKE ក្រោយ​រៀបចំ​កន្លែង​ថ្មី​យ៉ាង​ល្អ​ជូន​ពួកគាត់​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Young Leadership Foundation-Cambodia បានបញ្ជាក់​ឲ្យ​ដឹងថា អ្នក​កើត​ជំ​ងឹ​កូ​វីដ​១៩ ជាង​១៧០​នាក់ ត្រូវបាន​ដឹក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ (​ព្រែក​ព្នៅ​) ឆ្ពោះទៅ​ទីតាំង​ថ្មី​គឺ​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) សម្រាប់​ធ្វើការ​ច​ត្តា​ឡី​ស័ក​ក្នុងការ​ព្យាបាល ក្រោយ​មាន​បទបញ្ជា​បន្ទាន់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

​ក្រៅពី​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល អ្នកជំងឺ​ទាំងអស់ មិនបាន​ភ្លេច​នោះឡើយ​ចំពោះ​ការដឹកនាំ​ប្រតិបត្តិការ​ដូច​ផ្លេកបន្ទោ​ល​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជាមួយ​ក្រុមការងារ​ចម្រុះ ដោយ​ប្រើ​ពេលវេលា​ប្រមាណ ៣៣​ម៉ោង​ប៉ុណ្ណោះ ហើយ​នៅ​ទីបំផុត​បានប្រែក្លាយ​សណ្ឋាគា​រ​មួយ​នេះ​ទៅជា​ក​ន្លៃ​ង​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​ព្យាបាល​ដ៏​ទំនើប​មួយ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×