ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្តកូរ៉េ បុកបណ្តោលឲ្យរងរបួសជើងធ្ងន់ ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១៤និង៤០នាទី ថ្ងែទី១១ ខែមីនាឆ្នាំ២០២១ ដែលទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ កែង១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1DC- 3186 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងម៉ាកKIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2T-4841 បើកបរក្នុងទិសដៅពីកើតមកលិចមកដល់ផ្លូវបំបែកជាបួន ក៏ឃើញម៉ូតូបត់ហើយរថយន្តចាប់ហ្វ្រាំងមិនទាន់ ក៏បុកចំពេញទំហឹងបណ្តោលឲ្យរងរបួសជើងធ្ងន់។
ក្រោយពេលកើតហេតុ ក៏ឃើញសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ក៏បានធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូ មកដាក់គៀន ដើម្បីឲ្យភាគីទាំងសងខាងនិយាយចរចាគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា




