Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ស្វាយរៀង ចុះ​ពិនិត្យមើល​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក

​ស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​និង បាន​នាំយក​អំណោយ​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ និង​សប្បុរសជន​ត្រូវបាន​ប្រគល់ជូន​ដល់ទី​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក ខេត្តស្វាយរៀង​ដើម្បី​ត្រៀម​បម្រុង​ទុក​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក​។

​មានប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​បងប្អូន​កងកម្លាំង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ លោក ហែម​ពិសិដ្ឋ បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ទឹកចិត្ត ឆន្ទៈ បងប្អូន​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​ចូលរួម​ទប់ស្កាត់ ការពារ​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​តួនាទី ភារកិច្ច ទាំងយប់ ទាំង​ថ្ងៃ​យ៉ាង​ខ្ជាប់ខ្ជួន​។​

​បន្ថែម​ពីលើ​នេះ លោក​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាសហែក ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង មក​ជូន​ដល់​បងប្អូន​កងកម្លាំង និង​មន្ត្រីក្រោមឱវាទ​ផងដែរ ។

​ជាពិសេស​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រីក​រាលដាល​ជា​សាកលលោក រក្សា​គម្លាត​សុវត្ថិភាព លាង​សម្អាត​ដៃ​ជាប្រចាំ ដើម្បី​ជៀសផុត​ពី​ការឆ្លង​នៃ​ជំងឺ​មួយ​នេះ​៕​រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

×