Tuesday, March 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់​ព្រឺ​ត ! ក្រោយ​ល្បី ណុប បា​យ៉ា​រិ​ទ្ធ វិជ្ជមាន​កូ​វីដ​១៩ ស្រាប់តែ​បុរស​ម្នាក់​ចេញមុខ​ទម្លាយ​បែបនេះ​ថា​…

​ភ្នំពេញ ៖ ដូចដែល​មហាជន​បានដឹងហើយថា លោក ណុប បា​យ៉ា​រិ​ទ្ធ ដែល​ស្ថិត​ក្នុងចំណោម​អ្នក​សិល្បករ​ដទៃទៀត នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស សុទ្ធតែ​ឆ្លង​កូ​វីដ​-១៩ ដូចជា​តារាចម្រៀង​ស្រី សុគន្ធ នីសា​, អ្នកដឹកនាំ​ការថត លោក ទី​តូ និង​ពិធី​ការិនី​ដ៏​ល្បី កែវ ចាន់​នី​មល ត្រូវ​បានចេញ​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ និង​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​ធ្វើ​ច​ត្ថា​ឡី​ស័ក នៅ​សណ្ឋាគារ (The Great Duke Phnom Penh) កាលពី​រសៀល​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១​។​

​យ៉ាងណាមិញ ក្រោយពី​បានទទួល​ដំណឹង​ច្បាស់​ថា​តារាចម្រៀង​លោក ណុប បា​យ៉ា​រិ​ទ្ធ ឆ្លង​កូ​វីដ នៅក្នុង​ថ្ងៃនោះ​ផងដែរ បុរស​ម្នាក់​ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ ស្រាប់តែ​លេចចេញ​អាការ​ក្តៅខ្លួន​ខុសធម្មតា​តែម្តង​។ នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Eco Vak Song បាន​បង្ហោះ​ប្រាប់​ឲ្យ​ដឹងថា​៖ «​ខ្ញុំបាទ​មក​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ព្រោះ​ខ្ញុំ​បាន​ទាក់ទង​ដោយ​ប្រយោល​ជាមួយ​បង ណុប បា​យ៉ា​រិ​ទ្ធ កាលពី​ថ្ងៃ​៣ ឥឡូវនេះ​ខ្ញុំ​មាន​អាកា​រៈ​ក្អក ក្តៅខ្លួន ឈឺ ក ផ្តាសាយ ឈឺក្បាល អរគុណ​បងប្អូន​ទាំងអស់​ដែល​បាន​បារម្ភ និង​សុំទោស​ផង​ដែល​អត់​បាន​លើក​ឬ​ឆ្លើយតប​ទៅវិញ ការពារ​ទាំងអស់គ្នា​»​។​

​ដោយឡែក នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ បុរស​ខាងលើ​ក៏បាន​ប្រាប់​បន្ត​ឲ្យ​ដឹងថា​៖ «​ជម្រាបសួរ ពុក​ម៉ែ​បងប្អូន មិត្តភក្តិ​ទាំងអស់​ជាទី​នឹករលឹក មកទល់ពេលនេះ​ខ្ញុំបាទ​នៅ​រង់ចាំ​លទ្ធផល​របស់​ក្រសួងសុខាភិបាល​នៅឡើយ ។ រូប​ខ្ញុំបាទ​ផ្ទាល់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​សុខភាព​ផងដែរ សូម​អធ្យាស្រ័យ​ចំពោះ​ការមិន​បាន​ឆ្លើយតប​សារ​របស់​បងប្អូន​មិត្ត​ភ​ក្កិ​ទាំងឡាយ​ព្រោះ​ចំនួន ឆាត​(Chat ) មាន​ច្រើន អរគុណ​ដែរ​បារម្ភ​ពី​សុខទុក្ខ​របស់ខ្ញុំ​បាទ ជូនពរ​ប្រជាពលរដ្ឋ​ទាំងអស់​ជៀសផុត​ពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ »៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×