ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ជាជំនួយការការិយាល័យហិរញ្ញវត្ថុ ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមភូមិន្ទ បានរកឃើញមានវិជ្ជមានកូវីដ១៩។
យោងតាមរបាយការណ៍របស់ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ព្រិន្ទបាលទោ លី ចាន់សុវណ្ណបញ្ញា អាយុ២៥ឆ្នាំ ជាជំនួយការការិយាល័យហិរញ្ញវត្ថុ ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន បានរកឃើញវិជ្ជមានជំងឺកូរឹដ-១៩ កាលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។
យោធិនរូបនេះ ជាកូនប្រសារបស់គ្រូពេទ្យដែលមានវិជ្ជមានជំងឺកូវីដ-១៩ នៅអ្នកលឿង។ គាត់ជានាយទាហាន សកម្មការងារក្នុងខុទ្ទកាល័យទេ ហើយកន្លងទៅគាត់រស់នៅជាមួយប្រពន្ធនិងឪពុកក្មេកនៅអ្នកលឿង ដូចនេះមិនបានធ្វើឱ្យមានការជាប់ពាក់ព័ន្ធដល់យោធិនដទៃទៀតនៅខុទ្ទកាល័យឡើយ។
ប្រភពដដែលបានបញ្ជាក់ថា ព្រឹន្ទបាលទោ លី ចាន់សុវណ្ណបញ្ញា បានចាក់វ៉ាក់សាំងស៊ីណូហ្វាមលើកទី១ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ និងពុំទាន់បានចាក់វ៉ាក់សាំងលើកទី២នៅឡើយទេ។ ចំពោះប្រពន្ធនិងឪពុកបង្កើត ដែលជាប់ពាក់ព័ន្ធ កំពុងធ្វើចត្តាឡីស័កនិងបានធ្វើតេស្តមេរោគលើកទីពីរ លទ្ធផលគឺអវិជ្ជមាន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

