Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុនកជួយមើលបន្លែឲ្យម្ចាស់ដែលលក់តាមចិញ្ចើមថ្នល់ ត្រូវបានប៉ូលិស…ចាប់ខ្លួន?

spot_img

កន្លងទៅថ្មីៗនេះ អ្នកលេងអ៊ិនធើណេតលើពិភពលោក បានចែករំលែកបន្តនូវរូបភាព (សុនកក្រីក្រ) ១ក្បាល ដែលលក់បន្លែតាមចិញ្ចើមថ្នល់ត្រូវបានប៉ូលិស១ក្រុមចាប់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិស។ ហេតុការណ៍នេះបានបង្កនូវការពេបជ្រាយយ៉ាងខ្លាំងចំពោះកងកម្លាំងប៉ូលិសដែលបានចាប់ ហើយពិតណាស់គេទាំងឡាយនាំគ្នាអាណិតអាសូរជីវិតអភ័ព្វរបស់ឆ្កែ១ក្បាលនេះ។

ប៉ូលិសចាប់សុនកដាក់បញ្ចូលរថយន្ត អ្នកលេងអ៊ិនធើណេត១ភាគធំ បានខឹងសម្បារនឹងជេរប្រទេចធ្ងន់ៗថា ៖ ពិតជាហួសចិត្ត ប៉ូលិសស្អីមិនឲ្យគេលក់ទំនិញ ប្រហែលជាឆ្កែនេះវា​ពុំបានបង់លុយឲ្យពួកគេ ពិតជាគួរឲ្យអាណិតណាស់!។

ប៉ុន្តែថ្មីៗនេះកាសែត La República បានចុះស្រាយបំភ្លឺរកយុត្តិធម៌ឲ្យប៉ូលិសតាមរយៈការរៀបរាប់សាច់រឿងនៃរូបភាពនេះ។

តាមពិតរូបភាពសុនកលក់បន្លែ (ខាងឆ្វេង) ត្រូវបានថតនៅមិចស៊ីកូ តាំងពីច្រើនឆ្នាំមុន ហើយវាបានក្លាយជារឿងរ៉ាវយ៉ាងល្បីលើពិភពលោក។

រូបភាពយ៉ាងល្បីតាំងពីច្រើនឆ្នាំមុន។ ប្រសិនរកក្នុង google វាងនឹងបង្ហាញថា គេឃើញមានតាំង ពីឆ្នាំ ២០១៦-២០១៧ មកម្លេះ។

តាមកាសែតនេះដដែលរូបសុនកបានត្រូវប៉ូលិសចាប់ ទើបបានថតនៅប្រទេសប៉េរូ នៅអំឡុងពេលថ្មីៗនេះ។ រវាងព្រឹត្តិការណ៍ទាំងពីរពុំមានទាក់ទងអ្វីនឹងគ្នាឡើយ។ ទោះបីមូលហេតុនៃការចាប់សុនកខាងលើ គេពុំបានបញ្ជាក់ក្តីក៏ប្រហែលជាប៉ូលិសប៉េរូទំនេរដល់ថ្នាក់ទៅចាប់ឆ្កែ១ក្បាល ព្រោះតែវាលក់បន្លែតាមចិញ្ចើមថ្នល់នោះទេ។

ទោះយ៉ាងណា “នាវាបានចេញពីច្រាំង” ហេតុនេះយើងអាចបានត្រឹមមើលវា… រួចសើចតែប៉ុណ្ណោះ

spot_img
×