ភ្នំពេញ ៖ ទីតាំងបើកខារ៉ាអូខេលួចលាក់មួយកន្លែងឈ្មោះពិភពតារ៉ារះ ត្រូវកម្លាំងគណៈបញ្ញាការឯកភាពនៃសាលារាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចុះទៅបិទនិងឃាត់មនុស្សប្រុសស្រីជាច្រើននាក់ រួមនិងវត្តុតាងមួយចំនួនទៀត ដោយសាតែចុះណែនាំម្តងហើយម្តងទៀត ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
ហេតុការណ៍ចុះបង្ក្រាបនេះដែរ ធ្វើឡើងកាលពីវេលាម៉ោង០០ និង២០នាទីយប់ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ ចំណុចជិតបន្ទាយ៩៩ នៅតាមបណ្តោយ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភព ពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កន្លែងទីតាំងខាងលើមួយនេះអាជ្ញាធរមានសមត្ថកិច្ច ធ្លាប់ចុះទៅណែនាំជាច្រើនលើកមកហើយមិនព្រមស្តាប់ នៅតែបន្តលួចបើកទើបកម្លាំងនៃសាលារាជធានីភ្នំពេញ បានសហការនិងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅបិទតែម្ដងទៅ។
ហើយនៅក្នុងនោះដែរ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ដាក់លើរថយន្តទៅកាន់ស្នងការាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរកកូវីដ១៩ បើមិនជាប់ពាក់ព័ន្ធទេ សមត្ថកិច្ចនិងធ្វើការអប់រំនិងណែនាំ ឲ្យត្រឡប់មកវិញ៕ រក្សាសិទ្ធិដោយ៖ សា មេត



