Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​បិទ​ជាមួយនឹង​ការថយចុះ​០,៤៥%

​ភ្នំពេញ ៖ បន្ទាប់ពី​មានការ​ងើប​ឡើងវិញ​កាលពី​ពុធ​រួចមក ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​បាន​ធ្លាក់ចុះ​ទៅវិញ​ជាថ្មី​ម្តងទៀត ចំនួន ០,៤៥% មក​បិទ​ត្រឹម ៦៣២,៤៥ ពិន្ទុ​។​

​ភាគហ៊ុន​បួន គឺ​ហ្ក្រេ​ន​ធ្វី​ន (GTI) តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង​ធនាគារ​អេស៊ីលីដា (ABC) បាន​ធ្លាក់​ចុះមក​ត្រឹម ៣.៤០០​រៀល ១.៥៩០​រៀល ១២.៧០០​រៀល និង ១៦.៦៨០​រៀល នៅពេល​ផ្សារ​បិទ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយមាន​ចន្លោះ​នៃ​ការថយចុះ​ពី ១០​រៀល ទៅ ១៨០​រៀល​។​

​ទន្ទឹមនឹងនេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) មាន​កំណើន ៦០​រៀល និង​១៤០​រៀល មកដល់ ៦.២៨០​រៀល និង ១២.៤០០​រៀល​។ ផេស​ថិ​ក (PEPC) បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ៣.០០០ រៀល​។​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១២១,១៥ លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×