ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿនពេលមកដល់ស្តុបណតព្រីដ បត់ឡើងតាមផ្លូវ២០០៤ ស្រាប់តែឃើញរថយន្តឆេះកង់រួចបានបើកទ្វារ រត់ចុះស្លន់ស្លោស្រែកឲ្យប្រជាពលរដ្ឋជិតខាងជួយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងនៅវេលាម៉ោង ០០ និង១២នាទីយប់ឈានចូលថ្ងៃសុក្រទី១២ ខែមីនា ឆ្នាំ២០២១ ចំណុចជាប់ស្តុបណតព្រីដ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីតៃកុងរថយន្តបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើកថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ ព្រះសីហនុ 3-A 7538 ធ្វើដំណើរតាមបណ្តោយផ្លូវណតព្រីដ ក្នុងទិសដៅពីជើងមកមកត្បូង មកដល់ចំណុចកើតហេតុបត់ឆ្វេងឡើងតាមផ្លូវ២០០៤ គោលបំណងឡើងទៅផែនៅកៀនស្វាយ ស្រាប់តែឆេះកង់រថយន្តរួចគាត់បានចុះស្រែកស្លន់ស្លោ ហៅឲ្យនាក់ជិតខាងជួយទាញបំពង់ពន្លត់អគ្គិភ័យ បាញ់អស់២បំពង់មិនរលត់ ក៏សុំខាងរថយន្តពន្លត់អគ្គិភ័យមកមួយគ្រឿង ដើម្បីបាញ់ពន្លត់ឲ្យរលត់ទៅវិញតែម្តង។
ក្រោយពេលកើតហេតុខាងលើ បានប្រើប្រាស់បំពង់បាញ់ពន្លត់អគ្គិភ័យ អស់២បំពង់
និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់អស់មួយគ្រឿង ។
មិនមានអ្នកស្លាប់ និងមិនមាននាក់របួស រងការខូចខាតតែរថយន្ត៕ រក្សាសិទ្ធិដោយ៖ សា មេត











