Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! កូនប្រសា​ស្រី​ដាក់​ថ្នាំពុល ផ្តាច់ជីវិត​ម៉ែក្មេក ព្រោះ​ខឹង​ធ្វើ​រឿងនេះ​ដាក់ខ្លួន​ស្ទើរ​រាល់ថ្ងៃ​…

​ស្ត្រី​ម្នា​ក់នៅ Desa Lebung Itam ប្រទេស​ឥណ្ឌូនេស៊ី ដែល​ស៊ូទ្រាំ​នឹង​ការស្តីបន្ទោស​ម្តាយក្មេក អស់​រយៈពេល​ជា​យូរ​មកហើយ ចុងក្រោយ បានដាក់​ថ្នាំពុល​ឲ្យ​ម្តាយក្មេក​ស្លាប់​តែម្តង​។​

​យោងតាម​សារព័ត៌មាន Tribun News បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ត្រូវបាន​ម្តាយក្មេក​របស់ខ្លួន​ស្តីបន្ទោស​ម្តង​ហើយ​ម្តងទៀត ស្ត្រី​រូបនេះ​ក៏បាន​បាត់អស់​ការ​ស៊ូទ្រាំ និង​ទីបំផុត បាន​លាយ​ថ្នាំពុល​កំបោរ ចូលទៅក្នុង​ត្រី​ដែល​ចម្អិន​ជាពិសេស សម្រាប់​ម្តាយក្មេក​អាយុ ៦១ ឆ្នាំ ដែលមាន​ជំងឺ​បេះដូង​។ មិន​ត្រឹមតែ​ម្តាយក្មេក​បាន​ស្លាប់​ទេ ប៉ុន្តែ កូន​ឆ្មា​ចំនួន ៣ ក្បាល ទៀត ក៏ត្រូវ​បាន​រកឃើញ​ងាប់​ផងដែរ​។

​កូនប្រសារ​ស្រី​អាយុ ៤៥ ឆ្នាំ រូបនេះ ក្រោយមក ត្រូវបាន​ចាប់ខ្លួន និង​ប្រសា​បាន​សារភាព​ពី​ទង្វើរ​ដ៏​អាក្រក់​របស់​នាង ទៅលើ​ម្តាយក្មេក​។​

​លោក Ogan Komering Ilir អធិការនគរបាល​ស្រុក AKBP Alamsyah Pelupessy បាន​និយាយថា “​បន្ទាប់ពី​ត្រូវបាន​សាកសួរ ស្រី្ត​រូបនេះ​ដែលមាន​ឈ្មោះ Dewi Asmara បាន​សារភាពថា រូបនាង​ពិតជា​បានដាក់​ថ្នាំពុល​ទៅក្នុង​ចានបាយ​របស់​ម្តាយក្មេក​មែន​។

​បច្ចុប្បន្ន កូនប្រសា​ស្រី​រូបនេះ កំពុង​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល ២០ ឆ្នាំ ឬ​ទោស​ប្រហារជីវិត​។

​លោក​អធិការ​បាន​បន្ថែមទៀត​ថា “​ពិរុទ្ធជន​បាន​ប្រព្រឹត្ត​ក្នុង​មាត្រា ៣៤០ នៃ​ក្រមព្រហ្មទណ្ឌ​ពីបទ​មនុស្សឃាត​ដោយ​ចេតនា​ដែលមាន​ទោស​ប្រហារជីវិត​អតិបរមា​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×