Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​១៩

​ខេត្តកណ្តាល ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បានឱ្យដឹង​ខ ណៈ​ចុះ​ត្រួតពិនិត្យ​និង​រិត​បន្តឹង​សន្តិសុខ​នៅតាម​ព្រំដែន និង​ទីប្រជុំជន​ជ្រៃ​ធំ កាលពី​រសៀល​ថ្ងៃទី​១១ មីនា ២០២១​នេះ ។​

​លោកស្នងការ​លើកឡើង​ថា ក្រៅ​អំពី​គោលដៅ​ត្រួតពិនិត្យ​នៅតាម​បណ្តោយ​ព្រំដែន​ក៏បាន​ធ្វើការ​រឹតបន្តឹង នៅតាម​សណ្ឋាគារ​និង​កាស៊ីណូ​ហើយ​មិន​អនុញ្ញាតឱ្យ​ជនបរទេស​ចេញចូល​តំបន់​ប្រជុំជន​ជ្រៃ​ធំ​នៅ​ដែរ​។​

​កាលពីពេល​កន្លងមក​នេះ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត កណ្តាល ចុះ​ពង្រឹង​សន្តិសុខ ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ធ្វើ​ការបិទ​ផ្អាក​បណ្តោះអាសន្ន​នូវ​សណ្ឋាគារ កាស៊ីណូ និង​មិនឱ្យ​ជនបរទេស​ឆ្លង​ចេញចូល​ទីប្រជុំជន​ជ្រៃ​ធំ ។​

​រដ្ឋបាល​ខេត្តកណ្តាល​បាន​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ជាង​៦០០​នាក់ និង​ប៉ុស្តិ​ត្រួតពិនិត្យ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ចំនួន​៤៧​គោលដៅ បូករួម​គោលដៅ​នៅតាម​ផ្លូវ​លេខ​១១០​ត្រើយ​ខាងកើត​ទន្លេបាសាក់ និង​គោលដៅ​នៅ​ផ្លូវជាតិ​លេខ​២១ ត្រើយ​ខាងលិច​ទន្លេបាសាក់ ព្រមទាំង ដាក់​កម្លាំង​ចំនួន​៦​ទីតាំង​បន្ថែមទៀត នៅតាម​សណ្ឋាគារ និង​កាស៊ីណូ ទាំង​៦​នៅ​តំបន់​ជ្រៃ​ធំ​។

​លោកស្នងការ បាន​បន្តថា ក្រៅពីនោះ យើង​ក៏បាន​ប្រើ​កម្លាំង​ចល័ត​ដើម្បី​ទប់ស្កាត់​ការរត់​គេច​របស់​ក្រុម​ជនបរទេស ដែល​កំពុង​ស្នាក់ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា​ផងដែរ ពិសេស មិនឱ្យ​មានការ ឆ្លងកាត់ ចេញ ចូល​តំបន់ ទីប្រជុំជន​ជ្រៃ​ធំ​ជា​ដាច់​ខាត់ ដើម្បី​ទប់​ស្កាត​ការឆ្លង​រីក​រាល ដែល​ជំងឺ​កូ​វីដ ១៩ ព្រោះ​មកដល់ពេលនេះ ទូទាំង​ស្រុក​កោះធំ មាន​អ្នក​ផ្ទុក​កូ​វីដ​១៩ ចំនួន​២៤​នាក់​ហើយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏បាន​ស្នើសុំ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​មានការ​ភ្ញាក់រលឹក ស្ម័គ្រចិត្ត​ចេញមក​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ក្រុមការងារ​យក​សំណាក​ទៅធ្វើ​តេស្ត​ហើយ ប្រសិនបើ​មាន​ផ្ទុក​កូ​វីដ​១៩​នោះ គឺអាច ព្យាបាល​ទាន់ពេលវេលា​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×