Tuesday, March 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​ត្រូវ​ជួប​ព្យុះភ្លៀង​កូ​វីដ​-១៩ តែ​ក្រុមគ្រូពេទ្យ​នៅតែ​ស៊ូ​មិន​រាថយ ព្រោះតែ​ក្តី​ស្រឡាញ់ និង​មិន​ចង់ឃើញ​ប្រជាជន​ខ្មែរ​រង​ទុក្ខ​ពី​ជំងឺ​ដ៏​កំណាច​នេះ​

​ភ្នំពេញ ៖ ដូចដែល​យើង​គ្រប់គ្នា​បានដឹងហើយថា ចាប់តាំងពី​កូ​វីដ​-១៩ បាន​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​មក នោះ​យើង​បានឃើញ​យ៉ាងច្បាស់​ថា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ពិតជា​មានការ​នឿយហត់​ជាខ្លាំង ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​នេះ ក្នុងនោះ​ជាពិសេស​គឺ​ក្រុមគ្រូពេទ្យ​ជួរមុខ​តែម្តង​។​

​ជាក់ស្តែង ចាប់តាំងពី​ផ្ទុះ​កូ​វីដ​-១៩ ឆ្លង​ចូល​សហគមន៍​ជា​លើក​ទី​៣ ឬ «​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​» មក ឃើញថា គ្រូពេទ្យ​ម្នាក់ៗ ពិតជា​បាននិងកំពុង​ពុះពារ​បេស​ក​កម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩ នេះ​យ៉ាងខ្លាំង មិន​ទាំង​ថ្ងៃ​មិន​ថា​យប់​ទេ គឺ​សឹងតែ​រក​ពេល​ហូប​បាយទឹក​គ្មាន​ផង ដែល​បុព្វ​ហេតុនេះ​ក៏​ព្រោះតែ​ជា​តួនាទី និង​ដើម្បី​សុខ​សុវត្ថិភាព​បងប្អូន​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ឲ្យ​រួច​ផុតពី​ជំងឺ​រាតត្បាត​ដ៏​កា​ហាច​សាហាវ​មួយ​នេះ​។​

​លើសពីនេះ​ទៀត តើ​អ្នកមាន​ដឹង​ទេ​ថា គ្រូពេទ្យ​បាន​លះបង់​អ្វី​ខ្លះទៅ ក្នុងការ​ប្រយុទ្ធ​ឆាំង​ជាមួយនឹង​កូ​វីដ​-១៩ ដែល​កំពុង​ផ្ទុះ​រីក​រាល​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នាពេល​បច្ចុប្បន្ននេះ​។ ពិតណាស់ ពួកគាត់​ពុំ​ត្រឹមតែ​នឿយហត់ ធុញថប់​នឹង​ការ​ឃ្លុំ​សម្លៀកបំពាក់​ការពារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប្រឈម​នឹង​អាយុជីវិត​ខ្លួនឯង​ទៀតផង ព្រោះថា​ខណៈដែល​យើង​គ្រប់គ្នា​មានការ​ខ្លាចរអា សឹងតែ​មិន​ហ៊ាន​ចេញពីផ្ទះ ចុះ​ទម្រាំ​ពួកគាត់​ដែល​ប្រឈម​ផ្ទាល់ តើ​យ៉ាងណា​?​។​

​តែបើ​ទោះជា​មានការ​លំបាក​ខ្លាំង​យ៉ាងណាក្តី ចំពោះ​ទឹកចិត្ត​របស់​ក្រុមគ្រូពេទ្យ​នៅពេលនេះ គឺ​នៅតែ​តស៊ូ​មិន​រេ​ថយ​ឡើយ​។ ក្នុងនោះ អ្នកគ្រូ​ពេទ្យ​ជួរមុខ​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chanmony Pich បាន​បង្ហោះ​សារ​បង្ហាញ​ពី​ទំហំ​ទឹកចិត្ត​របស់​អ្នកគ្រូ និង​ក្រុមការងារ​ទាំងអស់ យ៉ាង​ដូច្នេះ​ថា​៖ «​សួរថា​អ្នក​ហត់​ទេ​? ចម្លើយ​: គឺ​ខ្ញុំ​ហត់​ណាស់ សួរថា​អ្នកខ្លាច​ទេ​? ចម្លើយ​: គឺ​ខ្ញុំ​ខ្លាច តែ​ខ្ញុំ​នៅតែ​ធ្វើការ​នេះ​ទោះបីជា​ហត់​យ៉ាងណាក៏ដោយ គឺ​ដើម្បី​បងប្អូន​ទាំងអស់គ្នា ដើម្បី​ប្រទេសជាតិ​យើង តែ​ក៏​ខ្ញុំ​សុំ​ឲ្យ​បងប្អូន​ជួយ​ការពារ​ខ្លួនឯង​និង​គ្រួសារ​ដោយ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ បង​សូម​ផ្ញើ​កម្លាំងចិត្ត​ដល់​ក្រុមការងារ​ទាំងអស់ បង​ជឿជាក់ថា​យើង​អាច​ឆ្លងកាត់​ដំណាក់កាល​នេះ​ជាមួយគ្នា​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×