Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម​ត្ថ​កិច្ច​ចម្រុះ​ពួនស្ទាក់​ចាប់​ជនជាតិ​ចិន​ចំនួន​១៣​នាក់​លួច​ឆ្លងដែន និង​មេខ្យល់​ខ្មែរ​៥​នាក់​

​ខេត្តព្រៃវែង ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ពួនស្ទាក់​ចាប់​ជនជាតិ​ចិន លួច​ឆ្លងដែន​តាម​ច្រក​ល្បៀ​ង​អូ​ស៊ែរ ចំនួន​១៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ និង​ប្តី​ប្រពន្ធ​តា​កុង​ឡាន​២​នាក់​ខ្មែរ និង ៣​នាក់​ខ្មែរ​បន្ថែមទៀត​មេខ្យល់ និង​រថយន្ត​ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ 2BI 75 39 ក្នុង​ចន្លោះ​បង្គោល​លេខ ២៣០​លើ​៥ ២៣០​លើ​៦ ក្នុង​ចន្លោះ​បង្គោលព្រំ​ដែនកម្ពុជា ស្រពពេល​ប្រទេស​កំពុងមាន​វិ​បិ​ត្ត​កូ​វីដ​១៩ នៅ​ច្រកស្វាយ​អា​ង៉ោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង នា​យប់​រំលងអធ្រាត្រ​វេលា​ម៉ោង ៣​និង​២០​នាទី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​។​

​កម្លាំង​សមត្ថកិច្ច បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះនោះ មាន​មេខ្យល់​ប្តី​ប្រពន្ធ​២​នាក់ ជាតា​កុង​ឡាន ឈ្មោះ វ៉ន សុ​ឃុន ភេទ​ប្រុស​អាយុ​៤១ ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ឆៃ គ​ន្ធា អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ពោធិ ឃុំ​កំពង់​ភ្នំ ស្រុកលើ​ដែក ខេត្តកណ្តាល ។​

​មេខ្យល់​៣​នាក់ គឺ​១ ឈ្មោះ ចេង ពុធ ភេទ​ប្រុស រស់នៅ​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ២ ឈ្មោះ ដែន ភេទ​ប្រុស រស់​ភូមិ​តា​ប៉ុល ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ៣ ឈ្មោះ ខ្មៅ ហៅ​ង៉​ង​ភេទ​ប្រុស រស់នៅ​ភូមិ​តា​ប៉ុល ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជំនាញ​ពាក់ព័ន្ធ កំពុង​រៀបចំ​ឯកសារ​កំណត់ហេតុ​ទៅតាម​នីតិវិធី​ច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×