Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កួត​ហើយ រោគ​ចិត្ត​ទៀត ! ចូលក្នុង​ហាង​ទូរស័ព្ទ​អត់​ស្លៀកខោ ហើយ​ធ្វើ​រឿង​ដ៏​ញាក់សាច់ បុគ្គលិក​ស្រីៗ​រក​ផ្លូវ​រត់​សឹង​ពុំទាន់​… (​វីដេអូ​)

​នេះ​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល និង​ញាក់សាច់​តែម្តង ខណៈដែល​វីដេអូ​ឃ្លី​ប​មួយ កំពុង​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម កាលពី​ព្រឹក​មិញ​នេះ (​ថ្ងៃទី​១២ ខែមីនា​) បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​ទំនងជា​មនុស្ស​ឆ្កួត ដើរចូល​ក្នុង​ហាង​លក់​ទូរស័ព្ទ ដោយ​គ្រាន់តែ​ពាក់អាវ គ្មាន​ខោ​ននលគក មុនពេល​ប៉ុនប៉ង​បង្ក​ការរំខាន​ដល់​បុគ្គលិក​ស្រីៗ​៣​នាក់​នៅក្នុង​ហាង​។​

​ហេតុការណ៍​ដ៏​ព្រឺព្រួច​នេះ ត្រូវបាន​ជឿថា បានកើត​ឡើង​នៅ​ហាង​លក់​ទូរស័ព្ទ​មួយកន្លែង ស្ថិត​នៅឯ​ផ្សារ​ទំនើប Pantai Timor ក្នុង​ទីក្រុង Kota Bharu រដ្ឋ Kelantan ប្រទេស​ម៉ាឡេស៊ី​។​

​វីដេអូ​មាន​រយៈពេល ១ នាទី និង​១៥​វិនាទី បាន​បង្ហាញថា ដំបូង គេ​ឃើញ​បុរស​ម្នាក់​ពាក់អាវ​យឺត​ពណ៌​នោះ ឈរ​ផ្ទប់​នឹង​ទូ​ទូរស័ព្ទ ជាមួយ​ដៃស្តាំ​ហាក់​ធ្វើ​នូវ​រឿង​ដ៏​មិន​សមរម្យ (​ស្រេក​កាម​) ខណៈ​បុគ្គលិក​ស្រី​ទាំងនោះ​ធ្វើ​ពុំ​ដឹង ប៉ុន្តែ នៅពេល​បុរស​នេះ​បាន​ហក់​ចង់​សង្គ្រប់​លើ​ពី​ខាងក្រៅ ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ទាំង​៣​នាក់ មានការ​ភ័យខ្លាច និង​បង្ខំចិត្ត​ត្រូវតែ​ដាក់​ដាក់​មេ​ប្រូច​មិន​ចាំ​យូរ​។​

​តាមរយៈ​វីដេអូ​ចែករំលែក​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Info Roadblock JPJ/POLIS បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ទាំងនោះ បាននាំគ្នា​ប្រវេ​ប្រ​វ៉ា​ឡើង​តាម​ទូ​ទូរស័ព្ទ គេចចេញ​សឹងតែ​ពុំទាន់ ខណៈ​បុរស​ឆ្កួត​រោគ​ចិត្ត​នោះ​ស្ទុះ​ចូលមក​តាម​ក្រោយ ហើយ​ឡើង​ឈរលើ​ទូ និង​ធ្វើ​រឿង​ដដែល មុនពេល​លោត​ចុះក្រោម​តាម​ពួកនាង​។​

​ទោះយ៉ាងណា រហូតមកដល់​ពេលនេះ ពុំមាន​ព័ត៌មាន​បន្ថែម​ណាមួយ ទាក់ទង​នឹង​ហេតុការណ៍​នេះ​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×