Tuesday, March 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ ២០២១

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧​និង​លេខ ៤៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​មិន​គាប់ប្រសើរ​ទេ ចំពោះ​ការងារ​វិញ​អាច​ត្រូវបាន​គេ​បន្ទោស​នៅក្នុង​ប្រការ​ណាមួយ​ផង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ លាភ​តូចធំ​មិនសូវ​សម្បូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់​មុន​ដែរ​។ ចំពោះ​បញ្ហា​គូស្នេហ៍​ក​ម្លោះ​ក្រមុំ ពោះម៉ាយ មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៤៩ ។​
-​សូម​ខ​មិន​១៦៨ យក​លាភ​សម្បត្តិ​អភិជន​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​ភ្លាំង​ភ្លាំង​ណាស់​ក្នុង​ទំនាក់ទំនង​ការងារ គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ចៀស​ផុតពី​ផល​លំបាក​ទាំងពួង​ទៅរួច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ប្រយ័ត្ន​មាន​ក្រុមមនុស្ស​បៀតបៀន​។ រីឯ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការគិត​ច្រើនតែ​ម្នាក់ឯង​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក ដល់​ម៉ោង ៤​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២៧ និង​លេខ​៤៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សយក្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ក៏​តែង​មិន​ភ្លឺ​ថ្លា​ដូច​គោលបំណង​ដែរ ការងារ​របស់​អ្នក​ជួប​ការលំបាក​ច្រើន​សមត្ថភាព​ធ្វើការ​អារម្មណ៍​មិន​នឹងនរ​ហេតុ​កាន់តែ​ជះឥទ្ធិពល​ច្រើន​ដល់​ការងារ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​បញ្ហា​អ្វី​គួរ​ឲ្យ​រាំងស្ទះ​នោះទេ​និង​ចេះតែ​រីកចម្រើន​ទៅមុខ​ផងដែរ​។ រីឯ​បញ្ហា​គូស្នេហ៍​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​យក​ទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំថោះ

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​១ និង​លេខ​៦៩​។​
-​សូម​ខ​មិន​លេខ​៩៩៩ ដើម្បី​យក​លាភ​សម្បត្តិ​អភិជន​លុយ​ស្តុកស្តម្ភ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ផ្តល់​ផល​ល្អ​នៅក្នុង​ការសម្រេច​ចិត្តកា​រងារ​ឬ​ចង់​បណ្តាក់ទុន​រកស៊ី​អ្វីមួយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​ជាទី​ពេញចិត្ត​ជានិច្ច​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេចបាន​ចប់​ចុង​ចប់​ដើម​ទៀតផង​។ ចំណែក​បញ្ហា​គូស្នេហ៍​ក​ម្លោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវ​ប្រុស ធាតុមាស រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​បន្តិច ហើយ​មាន​ធ្វើ​អ្វីមួយ​ផង​តែងមាន​ក្រុមមនុស្ស​តាម​ចាក់​ឆ្កឹះឆ្កៀល​នាំអោយ​ជួប​រឿង​សៅហ្មង​មិនតិច​ឡើយ ។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ នឹង​ទទួលបាន​ប្រាក់ចំណេញ​កាក់កប​គ្រាន់បើ​ជាង​មុន​ផង​។ ចំពោះ​មនោសញ្ចេតនា​ពុំទាន់​មានឱកាស​បាន​ជួប​មនុស្ស​ដូច​ប្រាថ្នា​ទេ​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៧៧​និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស​ប្រុស ធាតុភ្លើង រាសី​ឡើង​ល្អជា​មធ្យម​។ រាល់​ការប្រកប​ការងារ​អ្វីមួយ​មិនត្រូវ​មើលស្រាល​ក្រុមមនុស្ស​ឡើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច ពីព្រោះ​គេ​ចាំតែ​មើល​ចន្លោះប្រហោង​របស់លោក​អ្នក​ដើម្បី​វាយប្រហារ​ប៉ុណ្ណោះ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះបីជា​លក់ដូរ​អ្វី​ក៏​ដាច់​ជាង​ពេលមុនៗ​ដែរ​។ ចំណែក​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ ពោះម៉ាយ ឬ​មេម៉ាយ​មាន​ភាពផុយស្រួយ​កើតមាន​ជម្លោះ​វិវាទ​ណាស់ គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ជាការ​ប្រសើរ​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ទឹកក្រូច និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ​៨៩​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ឡើង​ខ្ពស់ត្រដែត​។ លោកអ្នក​នឹង​ជួប​ការងារ​រៀបរយ​ល្អ​ណាស់ ជាពិសេស​លោកអ្នក​មាន​ការ​ឈ្លាសវៃ​ក្នុងការ​បំពេញការងារ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​លោកអ្នក​ទទួលបាន​ផល​សម្រេច​តាម​គោលដៅ​ផង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ អាចមាន​គេ​មក​បបួល​រកស៊ី​ដាក់ទុន​ជាមួយ​ផង​ដូច្នេះ​លោកអ្នក​គួរតែ​ប្រថុយ​ចុះ ព្រោះ​មិន​ខកបំណង​ទេ​។ រីឯ​បញ្ហា​គូស្នេហ៍​រស់នៅ​ជាមួយគ្នា​ប្រកបទៅដោយ​ភាព​ផ្អែមល្ហែម​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ពណ៌​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ​៦៦​។​
-​សូម​ខ​មិន​លេខ ៧៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ខ្ពស់ត្រដែត​។ គ្រប់​កិច្ចការ​ទាំងអស់​ដែល​លោកអ្នក​ព្យាយាម​ធ្វើ​សុទ្ធតែ​នាំមក​នូវ​អត្ថប្រយោជន៍​ធំ​ទូលំទូលាយ​គួរ​ជាទី​ពេញចិត្ត ហើយ​បើជា​អ្នករាជការ​វិញ​នោះ​ក៏​អាច​នឹង​ត្រូវបាន​ផ្លាស់ប្តូរ​មុខនាទី​ថ្មី ហើយ​ល្អ​ផងដែរ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះបី​ចេញទៅ​ទីជិត​ឆ្ងាយ​ក្តី​តែង​បាន​ផល​កម្រៃ​កាក់កប​ជាទី​ពេញចិត្ត​ដែរ​។ ចំណែក​បញ្ហា​ស្នេហា​មាន​ស្ថាន​ភាពល្អ​ប្រពៃ​៕

​ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ​៨៩​។​
-​សូម​ខ​មិន​លេខ ៧៧៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ព​ង្យ​យក្ស​ប្រុស ធាតុដែក រាសី​ឡើង​ខ្ពស់​។ នៅក្នុង​ថ្ងៃនេះ​លោក​នឹង​ទទួលដំណឹង​ល្អ ឬ​ជោគ​លាភ​អ្វីមួយ​ចូលមក​ធ្វើអោយ​សប្បាយចិត្ត​ផង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​ជិត​ឆ្ងាយ​តែងតែ​ទទួលជោគជ័យ​ដោយ​ការ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​មួយចំនួន​ថែមទៀត​ដែរ​។ ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​សុខដុម​ផ្អែមល្ហែម​ល្អ​ប្រៀបដូចជា​ទឹក​និង​ត្រី​នា​រដូវ​ខែវស្សា ៕

ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៥៩​។​
-​សូម​ខ​មិន​លេខ​៦៦៦ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ឡើង​ខ្ពស់ត្រដែត​។ បើ​លោកអ្នក​មានការ​ចាត់ចែង​ការងារ​ចាស់​ឬ​កិច្ចការងារ​ដែល​នៅ​សេសសល់​ពីមុនមក​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការបើក​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំច

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ​៦១​។​
-​សូម​ខ​មិន​លេខ​៥៥៥ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី រាសី​ឡើង​ខ្ពស់​។ ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​លោកអ្នក​ល្អប្រសើរ​ទេ ទោះ​ធ្វើ​អ្វី​ក៏​តែង​បានសម្រេច​ដូច​បំណងប្រាថ្នា​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​អាច​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន​ដោយ​ស្រួល​ទេ មិនមាន​អ្វី​មក​រាំងស្ទះ​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជានិច្ច​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​រមែង​ចេះ​អត់ឱន​អោយ​គ្នា​ល្អ​ណាស់​មិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​៕

ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម និង​បៃតង​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ៧៧​និង​លេខ ៨៨​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ម្ល៉ោះហើយ​ធ្វើ​ឲ្យ​អារម្មណ៍​តប់ប្រមល់​ការ​ងារ​រាំងស្ទះ​ញឹកញាប់​ទៀតផង សម្រាប់​ពេលវេលា​មិនល្អ​ពី​ម៉ោង ១១ ទៅដល់​ម៉ោង ១២៖៥៩​នាទី គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចំណាយ​ច្រើន​ធ្វើ​ឲ្យ​មានការ​ទទួល​អ​ម្រែ​ក​ធ្ងន់​ជាង​មុន ហើយ​ត្រូវខិតខំ​ប្រឹងប្រែង​ខ្លះ​ទើប​អាច​ជោគជ័យ​ទៅរួច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ មេម៉ាយ ឬ​ពោះម៉ាយ​ក្តី​មានការ​ពិបាក​ក្នុងការ​ចុះសម្រុង និង​តាម​ចាប់កំហុស​គ្នាច្រើន​៕

×