Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លេី​ក​ទឹកចិត្ត​ដល់​លោកស្រី​អនុ​សេនីយ៍ ទោ ស៊ី​ថុង សុខា

​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​តំណាង​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា ១០​លាន​រៀល​ជូន លោកស្រី អនុ​សេនីយ៍ ទោ ស៊ី​ថុង សុខា ដែល​បាន​បំបៅកូន​ពេល​បំពេញការងារ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដេី​ម្បី​ជាការ​លេី​ក​ទឹកចិត្ត និង​ជួយ​សម្រាល​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ក្នុងនាម​ជា​មាតា​មួយរូប សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​សម្តែង​នូវ​ការ​កោត​សរសេី​រ​យ៉ាង​ក្រៃលែង​ចំពោះ ស្ត្រី​ជា​មាតា​គ្រប់រូប​ដែល​បាន​លះបង់​គ្រប់បែបយ៉ាង ដែល​ក្នុងស្ថានភាព​ជា​ស្ត្រី មាន​ភារកិច្ច​ទទួលខុស​ត្រូវ​ទ្វេដង​លេី​ស ពី​បុរស គឺ​បំពេញការងារ​ស្នូល​ក្នុង​អង្គភាព​-​ស្ថាប័ន ផង និង​ត្រូវ​ចិញ្ចឹម​បីបាច់​ថែទាំ​កូន​តាំងពី​នៅក្នុង​ផ្ទៃ​រហូត​កេី​ត​មក និង​បន្ត​ដល់ពេល​ពេញវ័យ​ផង និង​មិនដែល​បោះបង់​កូន​ទោះ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ​។

​យ៉ាងណា​ម៉ិ​ញ បន្ទាប់ពី​បាន​ឃេី​ញ​ករណី​លោកស្រី អនុ​សេនីយ៍ ទោ ស៊ី​ថុង សុខា បាន​បំបៅកូន​នៅ​តុ​ការងារ​តាមផ្លូវ ក្នុងពេល​បំពេញការងារ​ផង​នោះ នៅ​ថ្ងៃ​សុក្រ ទី ១២ ខែមីនា ឆ្នាំ​២០២១​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ចាត់​ឱ្យ​ឯកឧត្តម ម៉ុម សារឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា ១០​លាន​រៀល ផ្តល់ជូន​ដេី​ម្បី​ជាកា​រលេី​ក​ទឹកចិត្ត និង​ជួយ​សម្រាល​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។

​លោកស្រី អនុ​សេនីយ៍ ទោ ស៊ី​ថុង សុខា បាន​សម្តែង​នូវ​ក្តី​រំ​ភេី​ប​រីករាយ​ឥតឧបមា បន្ទាប់ពី​បានដឹងថា ករណី​របស់​លោកស្រី​បាន​ជ្រាប​ទៅដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហេី​យ​ថែមទាំង​ទទួលបាន​ការគិតគូរ យកចិត្តទុកដាក់​យ៉ាង​កក់ក្តៅ ដែល​នេះ​ជាកា​រលេី​ក​ទឹកចិត្ត និង​ផ្តល់​តម្លៃ​យ៉ាង​ធំធេង ចំពោះ​ស្ត្រី​ជា​មាតា​គ្រប់រូប​។ លោកស្រី បាន​បួងសួង​គោរព​ជូនពរ​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​មាតា​មនុស្សធម៌ និង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូម​សម្តេច​ទាំង​ទ្វេ មាន​សុខ​ភាពល្អ រឹងមាំ អាយុ​យឺនយូរ ដេី​ម្បី​ជា​ម្លប់ ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្រោម​ម្លប់​នៃ​សន្តិភាព​។​

​ក្រសួង​កិច្ចការនារី សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុង សុខា ដែល​បានបង្ហាញ​អំពី​ការទទួលខុសត្រូវ​ខ្ពស់ ទាំង​ក្នុងការ​បំពេញភារកិច្ច​ជូន​ស្ថាប័ន និង​តួនាទី​ជា​ម្ដាយ​ដ៏​ល្អ ក្នុងការ​ចិញ្ចឹម​បីបាច់ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​កូន​។

​ករណីនេះ គឺជា​ទង្វើ​ល្អ និង​បង្ហាញ​នូវ​ឆន្ទៈ​ខ្ពស់​ក្នុងការ​ចូលរួម​ការងា​រ​សង្គម​ផង និង​ផ្ដល់​អាហារូបត្ថម្ភ​ជា​ចាំបាច់​សម្រាប់​កូនតូច​ផង​។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​កិច្ចការនារី ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​សម្រាប់​កុមារ​ទាំងអស់ រហូតដល់​អាយុ​២​ឆ្នាំ និង​លើសពីនេះ គឺ ជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សុខ​ភាព​និង​ការអភិវឌ្ឍ​កុមារ​តូច ដើម្បី​ឈានទៅ​អភិវឌ្ឍន៍​ធនធាន មនុស្ស ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដូច​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ។​

​ក្រសួង​កិច្ចការនារី សូម​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុង សុខា ដែល​បានបង្ហាញ​អំពី​ការទទួលខុសត្រូវ​ខ្ពស់ ទាំង​ក្នុងការ​បំពេញភារកិច្ច​ជូន​ស្ថាប័ន និង​តួនាទី​ជា​ម្តាយ​ដ៏​ល្អ​ក្នុងការ​ចិញ្ចឹម​បីបាច់​និង​ផ្តល់​ភាពកក់ក្តៅ​ដល់​កូន ។ ករណីនេះ គឺជា​ទង្វើ​ល្អ និង​បង្ហាញ​នូវ​ឆន្ទៈ​ខ្ពស់​ក្នុងការ​ចូលរួម​ការងា​រ​សង្គម​ផង និង​ផ្តល់​អាហារូបត្ថម្ភ​ជា​ចាំបាច់​សម្រាប់​កូនតូច​ផង​។​

​ជាមួយគ្នានេះ ក្រសួង​កិច្ចការនារី និង​ក្រសួង -​ស្ថាប័ន​ពាក់ព័ន្ធ បាននិងកំពុង​យកចិត្ត​ទុក​ក្នុងការ​លើកកម្ពស់​តម្លៃ​និង​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​កិច្ចការ​សង្គម​គ្រប់​វិស័យ ទាំង​ក្នុង​កម្រិត​គ្រួសារ ស្ថាប័ន និង​សង្គម ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​សមភាព​យេនឌ័រ និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន ។​

​ក្នុងន័យនេះ ស្ថាប័ន អង្គភាព​ដែលមាន​ស្ត្រី​ជា​មន្ត្រីក្រោមឱវាទ ឬ​ជា​បុគ្គលិក​បំពេញការងារ គួរ​បង្កើត បរិស្ថាន​ការងារ​អំណោយផល ដូចជា​ទីកន្លែង​បំបៅ​ដោះ​កូន ដើម្បី​អនុញ្ញាតឱ្យ​ស្ត្រី​ដែលមាន​កូនតូច អាចបំពេញ​ការងារ​ផង និង​បំពេញ​តួនាទី​ជា​ម្តាយ​ផង ។ ក្នុងករណី​ស្ថាប័ន​មិនទាន់មាន​ទីកន្លែង​សមរម្យ ស្ត្រី​សាមី​គួរ​មាន​ឧបករណ៍ ដូចជា​ក្រ​ម៉ា​ឬ​កន្សែង ដើម្បី​អនុញ្ញាតឱ្យ​ការ​បំបៅ​ដោះ​កូន​នេះ​អាច​ប្រព្រឹត្តិ​ទៅដោយ​ភាពសមរម្យ​និង រលូន ជៀស​ផុតពី​ការរិះគន់​ពី​មហាជន​មួយចំនួន ដែលថា​ជា​រូប​ភាពមិន​សមរម្យ​ប៉ះពាល់​ដល់​តម្លៃ​និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×