Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កណ្ដាល បាន​ស្នើសុំ​ម្ចាស់​ស​ណ្ឋា​គារ កាស៊ីណូ​យ៉ុង​យ័ន ផ្តល់​អគារ​ម្រា​ប់​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក , ស្រុក​កោះធំ​ករណី​វិជ្ជមាន​ចំនួន ៤៥​នាក់​

​ខេត្តកណ្តាល​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ របស់​អាជ្ញាធរ​ស្រុក​កោះធំ​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​តម្រូវឱ្យ​អាជ្ញាធរ​ស្រុក​កោះធំ ត្រូវ​បន្ត​ខិតខំ​ត្រួតពិនិត្យ ការអនុវត្ត​ការងារ សំដៅដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​បន្តទៀត ត្រូវ​រឹតបន្តឹង​ការគ្រប់គ្រង សភាពការណ៍ និង​កំណត់​មុខសញ្ញា​តាមដាន ស្វែងរក​ស្រាវជ្រាវ រកឱ្យឃើញ​ជនសង្ស័យ ពាក់​ព​ន្ធ័​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុ​ម្ភះ ដើម្បី​យក​ពួកគាត់​ទាំងអស់នោះ មក​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ជៀសវាង​កុំឱ្យ​អ្នក​ទាំងនោះ គេចវេស មិន​អនុវត្តតាម​គោលការណ៍​កំណត់ របស់​ក្រសួងសុខាភិបាល ។

​ឯកឧត្តម​បន្ថែមថា អាជ្ញាធរ​ស្រុក​កោះធំ ត្រូវ​ត្រៀម​រៀបចំ​មណ្ឌល​ធ្វើ​ច​ត្តា​ស័ក ឱ្យ​លឿន និង​សមរម្យ ជាពិសេស​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត ក៏​ត្រូវតែ​បញ្ជូន​គ្រូពេទ្យ​ជំនាញ ព្រមទាំង​ឧបករណ៍​សម្ភារៈ​វេជ្ជសាស្ត្រ និង​ថ្មាំ​ពេទ្យ​ជាដើម ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ជាក់ស្ដែង​រប​ស់​ស្រុក ដើម្បី​ត្រៀម​ព្យាបាល និង​សង្គ្រោះបន្ទាន់​ដល់​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ និង​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្ត​ឡី​ស័ក អាជ្ញាធរ​ស្រុក និង​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​គ្រប់គ្រង​ឱ្យបាន ការចេញចូល​របស់​អ្នកជំងឺ និង​មិនត្រូវ​ឱ្យមាន​អ្នករត់​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​បានជា​ដាច់ខាត​។​

​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​បានបញ្ចប់ ឯកឧត្តម​អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​បាន​បន្ត​ជួប​សំណេះសំណាល​ជាមួយ​អ្នក​កំពង់​ធ្វើ​ច​ត្តា​ឡី​ស​ក័ ក្នុង​កាស៊ីណូ​យ៉ុង​យ័ន នាឱកាស​នោះ ឯកឧត្ដម​បាន​លើកទឹកចិត្ត​ដល់​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ត្រូវអនុវត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​គ្រប់ ១៤​ថ្ងៃ ត្រូវខិតខំ​ថែរក្សា​សុខភាព សម្រាក​ឱ្យបាន​គ្រប់គ្រាន់ រស់នៅ​ប្រកបដោយ​អនាម័យ ។​

​ឯកឧត្តម បាន​ស្នើសុំ​ម្ចាស់​ស​ណ្ឋា​កាស៊ីណូ​យ៉ុង​យ័ន ផ្តល់​អគារ​ម្រា​ប់​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​បានធ្វើការ​អំពាវនាវ​បងប្អូន​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ នៅពេល​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឡប់ទៅផ្ទះ​វិញ សូមជួយ​ផ្សព្វផ្សាយ និង​គោរព​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ប្រកាន់ខ្ជាប់​នូវ​អភិក្រម ៣​កុំ ៣​ការពារ រួមមាន​៖ ៣​ការពារ ១-​ពាក់​ម៉ាស ២​លាងដៃ ៣-​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ​ឱ្យបាន​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង និង​អនុវត្ត​ឱ្យបាន​គ្រប់គ្នា​។​ -៣​កុំ​៖ ១-​កុំ​ចូលទៅ កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​-​ចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្ស​ល់​ចេញ​-​ចូល ២-​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ៣-​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម​។​

​សូមជម្រាបថា ស្រុក​កោះធំ​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក ១/​សណ្ឋាគារ​លឹម​ផា ២/​ផ្ទះល្វែង​មួយកន្លែង ព្រមទាំង​សណ្ឋាគារ និង​កាស៊ីណូ​យ៉ុង​យ័ន ធ្វើជា​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ។ គិត​ត្រឹម​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ស្រុក​កោះធំ​បាន​ស្រាវជ្រាវ​រកឃើញ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០ កុម្ភៈ​សរុប​ចំនួន ៥១០៦​នាក់ យក​សំណាក​បាន ៣៨០៦​នាក់ អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ចំនួន ៧២៥​នាក់ នៅផ្ទះ​ចំនួន ៤៣៨១​នាក់ មាន​ករណី​វិជ្ជមាន​ចំនួន ៤៥​នាក់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×