ប្រិយមិត្ត និងមហាជនជន បានទទួលជ្រាបហើយ ពីដំណឹងលែងលះគ្នារវាងប្តីប្រពន្ធលោកឧកញ៉ា ឌួង ឆាយ ពោលគឺក្រោយពេលអ្នកនាង ដេត ម៉ាលីណា (អតីតភរិយា) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសលែងលះជាសាធារណៈនៅលើហ្វេសប៊ុក ដែលធ្វើឲ្យមហាជននផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង នោះស្ទើរតែមិនគួរឲ្យជឿសោះឡើយ។
ទោះជាយ៉ាងណា ក្រោយពេលចែកផ្លូវគ្នារស់នៅរៀងៗខ្លួនមក គេតែងសង្កេតឃើញលោកឧកញ៉ា ឌួង ឆាយ ជានិច្ចកាលតែងសុំការអនុញ្ញាតពីអតីតភរិយា នាំកូនៗមកលេងជាមួយដើម្បីផ្តល់ភាពកក់ក្តៅក្នុងនាមជាឪពុក។
តែដោយឡែក ស្រាប់តែនៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ គេក៏បានឃើញអ្នកនាង ដេត ម៉ាលីណា បានបង្ហោះវីដេអូ Call មួយ និយាយជាមួយកូនប្រុសទី២របស់ខ្លួន ហើយភ្ជាប់សារបញ្ជាក់ចោទប្រកាន់អតីតស្វាមី មិនគួរធ្វើរឿងនេះដាក់ខ្លួនយ៉ាងដូច្នេះថា៖ «មនុស្សយើងម្នាក់ម្នាក់ ទឹកចិត្តជាម្តាយ គ្រប់រូបពេលដែលលែងលះគ្នាដាច់ស្រេចហើយ ហេតុអីក៏ត្រូវគៀបសង្កត់ក្មេងមិនអោយខលមកម្តាយគេទាំងដែលសុំយកកូនទៅលេងត្រឹមតែមួយល្ងាចសោះ តាំងពីថ្ងៃ៨ខែមីនាឆ្នាំ២០២១ ថាយកពីម៉ោង៥ដល់ម៉ោង១០យប់ មិនព្រមយកមកហើយ ហើយថែមយកiPad លាក់ទុកនៅពេលដែលខ្ញុំខលទៅមិនដឹងថាកូនខ្លួនឯងនៅកន្លែងណានៅជាមួយអ្នកណាហើយពេលដែលខ្ញុំខលទៅក្រុមគ្រួសារឆាយគឺគេឆ្លើយថាមិនដឹង ហើយនៅយប់ថ្ងៃនោះដែរហេតុតែបារម្ភពីកូនពេក នាងខ្ញុំមានអការៈញ័រទ្រូង ថប់ដង្ហើប ហើយក៏ត្រូវទៅពេទ្យទាំងយប់ម៉ោង៣ភ្លឺ ដោយសារទង្វើដែលគាត់ធ្វើដាក់ខ្ញុំ ហើយយកកូនស្រីពៅដែលមានអាយុត្រឹមតែមួយខួបកន្លះទៅទុកចោលនៅនិងគេ ដែលកូនស្ថិតនៅក្រោមអាយុមើលថែពីម្តាយ»។
អ្នកនាង ម៉ាលីណា បន្តថា៖ «ហើយនៅយប់ទី៤ ថ្ងៃទី១១ខែមីនាឆ្នាំ២០២១ យប់ដោយសារយប់នោះ ឆាយ បានទៅក្រៅទុកកូនចោល ហើយនៅពេលនោះកូនប្រុសខ្ញុំក៏មានឱកាសយក iPad ខលមកនាងខ្ញុំដោយសារការនឹករបស់កូននិងការលំបាកដែល ឆាយ ធ្វើដាក់កូនទើបគាត់ទ្រាំមិនបាន កូនប្រុសខ្ញុំគាត់បានព្យាយាមចង់ខលមកខ្ញុំប៉ន្តែត្រូវឈ្មោះឆាយជាឪពុក បានហាមឃាត់មិនអោយខលមកហេតុអ្វីក៏ត្រូវបង្រៀនក្មេងអោយចេះកុហក ទាំងដែលគ្នាមិនចង់ ហើយពាក្យមួយម៉ាត់ដ៏គួរឲ្យស្រណោះរបស់កូនខ្ញុំនោះគឺ ( ខ្ញុំនឹកម៉ាក់ ខ្ញុំចង់មកផ្ទះយើងវិញ ខ្ញុំមិនចង់នៅនិងទេ) បើបងប្អូនពូមីងជួបរឿងដូចខ្ញុំតើបងប្អូន ត្រូវធ្វើយ៉ាងម៉េចដែរ ខ្ញុំពិតជាឈឺចិត្តណាស់ នៅពេលនោះនាងខ្ញុំព្យាយាមមិនចង់ស្រក់ទឹកភ្នែកទេ ហើយព្យាយាមលើកទឹកចិត្តកូន ប៉ុន្តែការអាណិតកូនទប់ចិត្តមិនបានទើបស្រក់ទឹកភ្នែកតាមគាត់ ក្នុងនាមខ្ញុំជាម្តាយនិងប្តេជ្ញាចិត្ត និងតស៊ូដើម្បីកូនមិនអោយជួបរឿងពិបាកតទៀតទេ តាំងពីរថ្ងៃនោះមកដល់ពេលនេះ មិនដឹងថាពេលណាបានជួបកូនវិញ»។
យ៉ាងណាមិញ ក្រោយពីបានឃើញអតីតភរិយាបញ្ចេញវីដេអូ និងក៏ដូចសារនិយាយចោទប្រកាន់លាភពណ៌មកលើខ្លួនបែបនេះ លោកឧកញ៉ា ឌួង ឆាយ ក៏បានចេញវីដេអូបកស្រាយបង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំង ដោយភ្ជាប់ Caption ចង់បញ្ជាក់ទោះខ្លួនធ្វើល្អយ៉ាងណាក៏នៅតែខុសរហូតយ៉ាងដូច្នេះថា៖ «បកស្រាយទៅកាន់អតីតរបស់ខ្ញុំ សូមពូមីងបងប្អូនពិចារណាតាមការគួរ ការពិតមាននៅលើលោកនេះ ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង អតីតកាលជាកំហុស បច្ចុប្បន្នកាលនៅតែជាកំហុស មអនាគតកាលប្តេជ្ញានឹងធ្វើឲ្យបានល្អ ឌួង ឆាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







