តាកែវ ៖ បន្ទាប់ពីមានក្រុមជនខិលខូចមួយចំនួននៅតែបន្តចូលទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់នៅតំបន់អភិរក្សបឹងព្រែកល្ពៅដែលស្ថិតនៅក្នុងស្រុកកោះអណ្ដែតនិងស្រុកបូរីជល អាជ្ញាធខេត្តតាកែវនិងចាត់វិធានការណ៍ក្ដៅតាមរយៈដាក់កំលាំងចម្រុះចុះទៅទប់ស្កាត់ការកាប់ទន្រា្ទនដីរដ្ឋដោយខុសច្បាប់នេះ។
នៅក្នុងកិច្ចប្រជុំរវាងអង្គការWWTនិងអង្គការBird Life ជាមួយនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តតាកែវ ស្ដីពីបច្ចុប្បន្នភាពនិងការពិគ្រោះយោបល់លើការងារគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលរៀបចំធ្វើឡើងនៅសាលាស្រុកកោះអណ្ដែត កាលពីរសៀលថ្ថៃ ទី ០១ខែ មិនា ឆ្នាំ ២០១៨នេះ លោក ប៊ូ វរសក្ស ប្រធានអង្គការBird Life បានស្នើសុំអោយអាជ្ញាធខេត្ត ធ្វើបច្ចុប្បន្នភាពការងារគ្រប់គ្រងការពារនិងអភិរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅឡើងវិញនិងស្វែងរកយន្ដការទប់ស្កាត់បទល្មើសទន្ទ្រានដីសាធារណៈរបស់រដ្ឋខុសច្បាប់ និងកំណត់ភូមិ-ឃុំ គោលដៅដើម្បីយកពត៌មានពីការប្រើប្រាស់ដីក្នុងការកំណត់តំបន់គ្រប់គ្រង ព្រមទាំងស្វែងរកយន្តការដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅរដូវទឹកឡើងក្នុងតំបន់អភរក្សនេះដែរ។
បើតាមលោកប្រធានអង្គការ Bird Life ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះមានការទន្ទ្រានកាន់កាប់ដីតំបន់អភិរក្សនេះ គឺបានកើតឡើងយ៉ាងអនាធិតេយ្យនិងការធ្វើការនេសាទខុសច្បាប់ជាច្រើនបានកើតឡើង ហើយការបង្ក្រាបរបស់អាជ្ញាធរកន្លងទៅដូចជាការវែកចក ដូច្នោះអង្គការសូមស្នើយ៉ាងទទួចអោយអាជ្ញាធខេត្តចាត់វិធានការណ៏អោយមានប្រសិទ្ធិភាពលើការទប់ស្កាត់បញ្ហានេះ។
ឆ្លើយតបទៅនិងការលើកឡើងរបស់អង្គការ Bird Life ខាងលើ ឯកឧត្តម ឈូ សុធា ងភិបាលរងខេត្តតាកែវបានថ្លែងថា អាជ្ញាធខេត្តមានការប្ដេជ្ញាខ្ពស់ក្នុងការការពារតំបន់អភិរក្សបឹងព្រែកល្ពៅដែលជាដែនជំរករបស់សត្វក្រៀល ដើម្បីទាក់ទាញភ្ញៀវទេសចអោយចូលមកកម្សាន្តនៅតំបន់នេះអោយកាន់តែច្រើនឡើង។ កន្លងមកអាជ្ញាធខេត្តបានធ្វើការផ្សព្វផ្សាយពីតំបន់អភិរក្សនេះអោយប្រជាពលរដ្ឋបានដឹង ក៏ប៉ុន្តែនៅតែមានជនខិលខូចមួយចំនួនបានលួចទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ហើយនៅរដូវនេសាទក៏មានពួកជនខិលខូចមួយក្ដាប់តូចបានលួចចូលធ្វើនេសាទខុសច្បាប់ថែមទៀតផង។ ហើយកន្លងមកយើងក៏បានចាត់វិធានការណ៏តាមផ្លូវច្បាប់ដោយបានធ្វើការចាប់ខ្លួនជនខិលខូចមួយចំនួនផងដែរ ដែលបានលួចទន្ទ្រានដីដោយខុសច្បាប់នៅតំបន់អភិរក្សនេះ។
ឯកឧត្តមអភិបាលរងខេត្តបានបានប្រសាសន៍បន្តថា ដើម្បីទប់ស្កាត់អោយបានចំពោះការបន្តលួចទន្ទ្រានកាប់ដីតំបន់អភិរក្សនេះ កំលាំងចម្រុះរបស់ខេត្តជាពិសេសកំលាំងកងរាជអាវុធហត្ថដែលផ្ទៃប្រទេសក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៏ សៅ សុខា និងដាក់ការពារតំបន់អភិរក្សបឹងព្រែកល្ពៅ ហើយកំលាំងចម្រុះនិងធ្វើសកម្មភាពតាមរយៈការចាប់ខ្លួនបញ្ជូនទៅតុលាការចំពោះបុគ្គលខិលខូចណាដែលបន្តឈូសឆាយដីតំបន់អភិរក្សនិងការចូលនេសាទដោយខុសច្បាប់ណាមួយនៅក្នុងតំបន់អភិរក្សនេះ៕ តាកែវ