Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹក​នេះ រកឃើញ​អ្នក​ឆ្លង​ថ្មី ៣៩​នាក់ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​ត្រឹមតែ​០៤​នាក់​

គិត​មក​មក​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ នេះ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល បានបញ្ជាក់​ឲ្យ​ដឹងថា រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៣៩ នាក់ ដែល​សុទ្ធសឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ និង​ជាសះស្បើយ​ចំនួន​០៤​នាក់ ។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ក្នុង​សហគមន៍​ថ្មី​ទាំង ៣៩​នាក់ មាន​ជនជាតិខ្មែរ ២៩ នាក់​, ជនជាតិ​ចិន​៥​នាក់ និង​ជនជាតិ​វៀតណាម​៥​នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កណ្តាល និង​ព្រៃវែង​។ ចំណែក​អ្នកជា​សះស្បើយ​ទាំង​៤​នាក់ គឺ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ និង​បុរស​ជនជាតិ​ចិន​៣​នាក់ ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២០​កុម្ភៈ​» និង​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​ព្យាបាល​ផងដែរ​។​

​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃនេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​១២៦៤​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៦២៣​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៣៩​នាក់ ខណៈ​អ្នកស្លាប់​ត្រឹម​០១​នាក់​ប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×