Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ថ្នាក់​ហ្នឹង​ផង ! តារាចម្រៀង ករុណា ពេជ្រ ដាក់​ចំៗ «…​ពីមុន​ឃើញ​ខ្ញុំ​តារា សុំ​ខ្ញុំ​ថត ដល់​ឥឡូវ​ឃើញ​ខ្ញុំ​តារា នាំគ្នា​រត់​…»

​ដូចដែល​បានដឹង​ហើយ កន្លងទៅ​ថ្មីៗ​នេះ ឃើញថា​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​សិល្បៈ​ជាច្រើន​នាក់ បាន​ឆ្លង​កូ​វីដ​-១៩ ដែល​ក្នុងនោះ​មានដូចជា តារាចម្រៀង​លោក ណុប បា​យ៉ា​រិ​ទ្ធ អ្នកនាង សុគន្ធ នីសា និង​ពិធីករ​ដ៏​ល្បី​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស អ្នកនាង ចាន់ កែវ​នី​មល និង​នៅមាន​អ្នកសិល្បៈ​មួយចំនួនទៀត​ផងដែរ​។

​ប៉ុន្តែ អ្វីដែល​យើង​គ្រប់គ្នា​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង​នោះ គឺ​ក្រោយ​កើតមាន​ករណី​ផ្ទុះ​កូ​វីដ​-១៩ ឆ្លង​ចូលក្នុង​ចំណោម​តារាៗ​ជា​បន្តបន្ទាប់ ក៏​ស្រាប់​តែមាន​មនុស្ស​មួយចំនួន​តូច នាំគ្នា​រើសអើង​រាលដាល​ដល់​អ្នកផ្សេង​តែម្តង​។

​ជាក់ស្តែង ថ្មីៗ​នេះ តារាចម្រៀង​លោក ករុណា ពេជ្រ បាន​បញ្ចេញ​អារម្មណ៍​រៀប​រាប់ទាំង​ហួសចិត្ត​ថា​៖ «​យើង​សុទ្ធតែជា​ខ្មែរ​ដូចគ្នា​… ហើយ​ទោះបី​ខ្ញុំបាទ ករុណា ពេជ្រ នាពេលនេះ​មិនទាន់មាន​ជាប់​ពាក់​ព​ន្ធ័​លើ​ករណី​កូ​វីដ​មួយណា​ក៏ដោយ ក៏​សូមមេត្តា​បងប្អូន​មួយចំនួន​តូច គួរ​កុំអាល​រើសអើង​ជាមួយ​តារា​លឿន​ពេក​… គួរតែ​ផ្តល់​កម្លាំងចិត្ត​អាណិត​ស្រលាញ់ … ព្រោះ​យើងខ្ញុំ​ជាតា​រា​ក៏​ជា​ជនរងគ្រោះ​ដូចគ្នា​ដែរ​….»​។

​លោក​បន្តថា « សូមមេត្តា​បងប្អូន​មួយចំនួន​តូច​គួរ​កែប្រែ​សម្តី ទឹកមុខ អត្តចរិត កាយវិការ​រើសអើង មិន​ពេញចិត្ត ដូចជា​អោយតែ​ឃើញ​តារា​ហាក់បីដូច​ឃើញ​កូ​វីដ​មក​ចម្លង​នោះ មកជា​ការការពារ​អោយបាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​កូ​វីដ រៀងៗ​ខ្លួន​ប្រសើរ​ជាង​…. ក្នុងនាម​យើង​ជាតិ​សាស​ន៏​តែមួយ រៀន​ផ្តល់​កិត្តិយស និង​អោយ​តម្លៃ​គ្នា​ទៅវិញទៅមក​ក្នុង​កាលៈទេសៈ​នេះ ដែល​យើង​កំពុង​រស់​លើ​ទឹកដី​កម្ពុជា តែមួយ​ដូចគ្នា​…»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×