នេះជារឿងដ៏គួរឲ្យអស់សំណើចជាខ្លាំង តែជារឿងពិតជាក់ស្តែងក្រៅឆាក គ្រាដែលលោក ពាក់មី ដាច់ចិត្តទម្លាយចេញពីទង្វើរលេងខូចរបស់បុរសម្នាក់ ដែលបានធ្វើឲ្យរូបលោកត្រូវគេស្តីឲ្យឡើងស្ពឹកមុខ ព្រោះខលទៅរំខានគេ ដើម្បីទាក់ទងការទិញផលិតផលរបស់ខ្លួន តែបែរប៉ះចំអ្នកមិនដឹងរឿងទាល់តែសោះ។
ជាមួយនឹងទង្វើរលេងសើចបោកបញ្ឆោត ផ្តល់លេខទូរស័ព្ទអ្នកដទៃឲ្យ ក្នុងអំឡុងពេលឡាយវីដេអូលក់ផលិតផលដ៏ហួសចិត្តនោះផងដែរ លោក ពាក់មី បានបញ្ចេញមុខមាត់បុរសនោះ និងសរសេរបញ្ជាក់ប្រាប់ឲ្យគួរឲ្យភ្ញាក់ផ្អើលថា៖ «មិនចង់ផុសទេ តែដើម្បីឲ្យរៀងថ្ងៃក្រោយ ពេលខ្ញុំliveលក់ ម្នាក់នេះចូលមកខមមិនទិញ10ប្រអប់ 20ប្រអប់ ហេីយយកលេខអ្នកដទៃមកទំលាក់ចូល អោយខ្ញុំខលទៅរំខានគេ ម្ចាស់លេខគេអត់ដឹងអីផង ស្តាយ ល្ងាចម៉ិញពេលlive គ្រាន់តែខ្ញុំសំពះអរគុណវាចង់១ម៉ោង ឃើញវាទិញច្រើន ខំបូកលុយវាទិញ បូកហើយបូកទៀត ជូនពរវាម៉ាយប់ សំខាន់ខលទៅលេខគេ រំខានគេទៀត»។
ដោយខឹងពេក មិនអសចិត្ត លោក ពាក់មី ក៏បន្ថែមនៅក្នុងខមិនថា៖ «មិនគួរដាក់លេខគេ ខ្ញុំត្រូវខលទៅរំខានគេ រំខាំនពេលវេលាក្រមកាងារ ខលតាំងពីយប់អត់ចូល ព្រឹកខលទៀត ម៉ោង៩ទើបចូល ម្ចាស់លេខគេថាអត់ដឹង ហើយឥវ៉ាន់រៀបចំឲ្យរួចរាល់ ៥០ប្រអប់ និងរបស់ថែម២០ប្រអប់ សាប៊ូថែម១៧ប្រអប់ វេចខ្ចប់រួចតាំងពីយប់ បើលេងសើចបែបហ្នឹងរាល់ថ្ងៃ តើស្រួលខ្លួនទេ សំខាន់ខលទៅលេខគេទាំងយប់ទាំងព្រឹក។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









