Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ពាក់​មួកសុវត្ថិភាព​ ត្រូវ​ប៉ូលិស​សំណូមពរ​ឲ្យ​ឈប់​ម៉ូតូ ស្រាប់តែ​ស្ទុះ​មក​ខាំ​ដៃ តើ​ប៉ូលិសចរាច​រណ៍​គួរ​ធ្វើ​បែបណា​? (Video inside)

​ប៉ូលិស​ចរាចរណ៍​ម្នាក់​បាន​លើកដៃ​ទប់ស្កាត់​ម៉ូតូ​របស់​នារី​ឥណ្ឌូណេស៊ី​ម្នាក់ ដែល​ពុំ​មាន​ពាក់មួក​សុវត្ថិភាពស្រាប់តែ​គាត់​ស្ទុះ​ចុះ​មក​ចាប់ដៃ​ប៉ូលិស​ខាំ​ហើយ​ប្រឹង​ស្រែក​ជាមួយនឹង​សម្រែក​របស់​ប៉ូលិស​។​

​ហេតុការណ៍​ក​នេះ​កើតឡើង​នៅ Ipilo ភាគ​ខាងជើង Sulawesi, ខណៈពេល​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ ត្រូវបាន​ប៉ូលិស​សំណូមពរ​ឲ្យ​ឈប់ ព្រោះ​តែ​គាត់​ភ្លេច​ពាក់មួក​សុវត្ថិភាព​។ ប៉ុន្តែ​ជនល្មើស បែរ​ជា​បណ្តើរ​ម៉ូតូ​បំបុក​សំដៅ​ប៉ូលិសចរាចរណ៍ ដែល​កំពុង​បំពេញ​ភារៈកិច្ច​ជាមួយនឹង​អាកប្បកិរិយា​ខឹងក្រេវក្រោធ និង​ស្រែក​ខ្លាំងៗ ក្រោយ​ពេល​វាយ​ជ​ន្ទុ​ល​ម៉ូតូ ស្ត្រី​រូប​នេះ ស្រាប់តែ​ដើរ​តម្រង់​សំដៅ​ភ្នាក់ងារ​ប៉ូលិស រួច​ចាប់​កដៃ​ជាប់ ហើយ​ប្រឹង​ខាំ​ផង ស្រែក​ផង​។ ប៉ូលិស​រូប​នេះ បានបង្ហាញ​ទឹកមុខ​ឈឺ​ចុកចាប់ តែ​គាត់​ពុំ​កន្ត្រាក់ដៃ ហើយក៏​ពុំ​មាន​ទង្វើ​តបត​។ ទោះបីជា​កំពុង​ឈឺ​ក្តី គាត់​នៅ​សម្តែង​ស​ភាពនឹងនរ ដោយ​សំណូមពរ​ឲ្យ​ស្ត្រី​រូប​នេះ​បញ្ឈប់​សកម្មភាព “​ខាំ​កកេរ​” បន្តទៀត​។ នៅពេលនោះ​មាន​មនុស្ស​ដើរ​កាត់​បាន​ស្រែក​រិះគន់​ធ្វើឲ្យ​នារី​នោះ​បាន​ហើប​មាត់ងាក​មក​ជេរត រួច​បែរ​បន្ត​មក​ខាំ​ដៃ​ប៉ូលិស​នោះ​ទៀត​។​

​គេ​ពុំ​ទាន់​ដឹងថា នារី​រូបនេះ នឹង​ត្រូវ​រង​ការពិន័យ​បែប​ណា​ឲ្យ​សក្តិសម​នឹង​ទង្វើ​ព្រៃផ្សៃ​របស់ខ្លួន​ទេ ប៉ុន្តសាធារណៈ​មតិ​បាន​ជេ​រស្តី​នារី​នោះ​យ៉ាង​ចាស់ដៃ​។​

​មិនដឹងថា ប្រសិនបើ​ករណី​ដូច​គ្នា​នេះ កើតឡើង​ចំពោះ​ប៉ូលិស​ស្រុក​យើង​វិញ តើ​គាត់​នឹង​មាន​ប្រតិកម្ម​បែបណា​ទៅ​ណ៎​!?

×