Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ធុង​ហ្គាស​ឆេះ​ផ្ទះបាយ​បណ្តាល​ឲ្យ​បុរស​ជា​ប្តី​ស្លាប់ និង​ប្រពន្ធ​របួសស្រាល នៅ​ស្រុក​សំពៅ​លូន​

​បាត់ដំបង ៖ ករណី​ផ្ទុះ​ធុង​ហ្គាស​ឆេះ​ផ្ទះបាយ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ស្ត្រី​ម្នាក់​រងរបួស​ស្រាល នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​៣០​នាទី នៅ​ចំណុច​ក្រុមទី​០៩ ភូមិ​ឈើទាល ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន មាន​។​

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ការផ្ទុះ​ហ្គាស​នេះ​ស្ថិតនៅ​ផ្ទះ​របស់​ម្ចាស់​ឈ្មោះ ឃឹម សាម៉ុន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។ ជនរងគ្រោះ​ទី​១.​ឈ្មោះ ឈឹម សើ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ត្រូវជា​ប្រពន្ធ​របស់​ម្ចាស់ផ្ទះ (​រងរបួស​ត្រូវ​ចិញ្ចើម​) និង​ជនរងគ្រោះ​ទី​២.​ឈ្មោះ ម៉េង ហឹ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) និង​ប្រពន្ធ​ឈ្មោះ រ៉ាត់ សុ​ភ័​ក្រ អាយុ​២៤​ឆ្នាំ អ្នក​ទាំងពីរ​ជា​អ្នកស៊ីឈ្នួល​នឹង​ស្នាក់នៅ​ជាមួយ​ម្ចាស់ផ្ទះ ។​

​ការខូចខាត​រួមមាន ៖ ផ្ទះបាយ​ទំហំ ៧​ម៉ែត្រ គុណ​១០​ម៉ែត្រ (​ខូចខាត​ទាំងស្រុង​ដោយ​ការឆាបឆេះ​) រួមទាំង​សម្ភារ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​មួយចំនួនទៀត​។ សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា មូលហេតុ​នៃ​ការផ្ទុះ​ធុង​ហ្គាស​នេះ គឺ​បណ្តាលមកពី​ផ្ទុះ​សេ​ឌុយ​ចង្ក្រានអគ្គិសនី​ចំហុយ​សាច់ រួច​ជះ​ចំហាយ​ដល់​ធុង​ហ្គាស​ទើប​បណ្តាល​ឲ្យ​ផ្ទុះ​តែម្តង ។​

​ករណីនេះ អគ្គិភ័យ​មានការ​ឆាបឆេះ​បន្តិចបន្តួច សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​ជួយ​ពន្លត់ ។ ក្រោយពេល​សមត្ថកិច្ច​ទៅដល់ ប្រជាពលរដ្ឋ​និង​ម្ចាស់ផ្ទះ​បានធ្វើការ​ពន្លត់ភ្លើងរ​លត់​បាត់ទៅហើយ ។ ចំណែកឯ​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​និង​ម្ចាស់ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×