Friday, May 27, 2022

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៣ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ រាសី​ល្អ​មធ្យម​។ ការងារ នឹង​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច តែ​ដោយ​គ្រាន់​តែ​រក្សា​ភាពនឹងនរ នោះ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន​។ លុយកាក់ គួរ​ប្រយ័ត្នប្រយែង​ក្នុង​ការចំណាយ​។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ធ្វើឲ្យ​អ្នក​ដទៃ​ច្រណែន​នឹង​អ្នក​។ សុខភាព ប្រយ័ត្ន​ប្រព័ន្ធ​ផ្លូវ​មូត្រ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​ជួយ​យកអាសា​ឆ្នាំវក​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ ទោះបី​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​ថ្ងៃ​នេះ​មិន​គួរ​ជាទី​ពេញចិត្ត តែ​គ្រប់យ៉ាង​សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​ងាយស្រួល​។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​ក្នុង​ការសម្រេចចិត្ត​សំខាន់ៗ​អំពី​រឿង​លុយកាក់​។ មនោសញ្ចេតនា កុំ​ដោយសារ​តែ​មមាញឹក​ក្នុង​ការងារ​នាំឲ្យ​មាន​ភាពសោះអង្គើយ​ក្នុង​រឿង​មនោសញ្ចេតនា​។ សុខភាព យកចិត្តទុកដាក់​ដល់​ជំងឺ​ក្រពះ គួរ​បរិភោគ​អាហារ​ឲ្យបាន​ត្រឹមត្រូវ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ជួប​ការរំខាន​មួរ​ម៉ៅ​ច្រើន​។ លុយកាក់​ក៏​ល្អប្រសើរ មានឱកាស​ទិញ​បាន​របស់​ល្អ​ក្នុង​តម្លៃ​សមរម្យ​។ មនោសញ្ចេតនា គួរលៃ​ពេល​ណាមួយ​បង្កើតភាព​រ៉ូមែ​ន​ទិក​ជាមួយ​គូស្នេហ៍​ដើម្បី​កម្តៅ មនោសញ្ចេតនា​ឲ្យ​កាន់តែ​ផ្អែមល្ហែម​។ សុខភាព ល្អ អាច​បរិភោគ​ថែម​របស់​ផ្អែម​បន្តិច​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំ​ថោះ ៖ រាសី​ស្រុតចុះ​។ ការងារ ទំនាក់ទំនង​ជំពាក់ជំពិន​ធ្វើឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ​។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការវិនិយោគ​រក​ចំណេញ​។ មនោសញ្ចេតនា គួរ​ចំណាយពេល​ដើរ​កម្សាន្ត​ជាមួយ​គ្នា​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​ជីវិត​ស្នេហា​កាន់តែ​មាន​ភាពកក់ក្តៅ​។ សុខភាព ៖ ល្អប្រសើរ ពុំ​មាន​អ្វី​គួរ​ឲ្យ​កង្វល់​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំ​រោង ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត រាល់​ឧបសគ្គ​មុន​នេះ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​ជោគជ័យ​។ លុយកាក់ ជា​ថ្ងៃ​មាន​លាភ ឬ​អាច​ទទួលបាន​កាដូរ​។ មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​ឱកាស​កុំឲ្យ​រឿង​ល្អ​របូត​ផុត​ពី​ដៃ​។ សុខភាព ត្រូវ​លៃ​ពេល​ដើរ​កម្សាន្ត​លំហែចិត្ត​ទើប​សុខ​ភាព​ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​ជួយ​យកអាសា​ឆ្នាំវក​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ មាន​សម្ពាធ​ច្រើន មាន​សត្រូវ​ចង់​លប​បំផ្លាញ​អ្នក​ពី​ក្រោយ​។ លុយកាក់ មាន​អ្នក​ចង់​ខ្ចីបុល​ពី​អ្នក​គួរ​ថ្លឹងថ្លែង​ឲ្យបាន​ម៉ត់ចត់ កុំ​គិតតែ​ផលចំណេញ​ចំពោះមុខ ប្រយ័ត្ន​ជួប​រឿង​ស៊យ​ទៅ​ថ្ងៃក្រោយ​។ មនោសញ្ចេតនា និយាយស្តី​ត្រូវ​គិតមុខគិតក្រោយ​បញ្ចៀស​កុំឲ្យ​កើតមាន​ទំនាស់​ជាមួយ​គូស្នេហ៍​។ សុខភាព យកចិត្តទុកដាក់​ទទួល​ទាន​អាហារ​ឲ្យបាន​ទៀងទាត់ ពុំនោះ​ទេ​អ្នក​នឹង​មាន​បញ្ហា​ក្រពះ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ឦសាន្ត​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំ​មមី ៖ រាសី​ស្រុតចុះ​។ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ​។ លុយកាក់ ត្រូវ​នឹងនរ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ដល់​លុយកាក់​។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា​។ សុខភាព គួរ​ប្រយ័ត្ន​បញ្ហា​ទាក់ទង​បេះដូង​។ ទិស​នាំ​លាភ​ទិស​ឦសាន្ត តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំ​មមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង ការងារ​រីកចម្រើន​ល្អប្រសើរ​។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​អ្នក​នូវ​ឱកាស​នាំ​មក​ឲ្យ​អ្នក​នូវ​ឱកាស​វិនិយោគ​ផ្តល់​ចំណេញ​ច្រើន​។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ល្អ​សម្រប់ការ​សម្តែងម​នោ​សញ្ចេ​ត​នា​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ សុខភាព កុំ​រវល់​តែ​ការងារ​ភ្លេច​ថែទាំ​សុខភាព ដោយ​ការបរិភោគ​មិន​ទៀងទាត់​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំ​វក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវបាន​ថ្នាក់លើ​ស្រឡាញ់​ពេញចិត្ត ផ្តល់​ឱកាស​ល្អៗ​ឲ្យ​អ្នក​អាច​បញ្ចេញថ្វីដៃ​។ លុយកាក់ អាច​បណ្តាក់​ទុន​រកស៊ី​ដោយ​ទទួលបាន​ប្រាក់​ចំណេញ​យ៉ាង​ក្រាស់ក្រែល​។ មនោសញ្ចេតនា គួរ​និយាយស្តី​ដោយ​ផ្អែមល្ហែម ទន់ភ្លន់​ចំពោះ​គូស្នេហ៍​មិនត្រូវ​ប្រើ​ពាក្យ​ទ្រគោះបោះបោក​។ សុខភាព ពេល​នឿយហត់​ចូរ​ស្តាប់​តន្ត្រី​កំដរ​អារម្មណ៍ នោះ​អ្នកនឹង​បាន​ធូរស្រាល​ចិត្ត​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​ជួយ​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំ​រកា ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ចេះ​បែងចែក​ឲ្យបាន​ច្បាស់លាស់​រវាង​ការងារ​ផ្ទាល់​ខ្លួន និង​សមូហភាព នោះ​ទើប​អ្នក​មិន​រង​ការរិះគន់​ស្តីបន្ទោស​ពី​អ្នក​ដទៃ​។ លុយកាក់ អាច​វិនិយោគ​ខ្នាត​តូច តែ​នាំមក​នូវ​ប្រាក់ចំណេញ​ធំ​។ មនោសញ្ចេតនា កុំ​ជឿជាក់​លើ​ខ្លួនឯង​ជ្រុល ដោយ​ធ្វើឲ្យ​បាត់​ឱកាស​ល្អ​ក្នុង​រឿង​មនោសញ្ចេតនា​។ សុខភាព មិន​ត្រូវ​បរិភោគ​អាហារ​ផ្អែម​ច្រើនពេក​។ ទិស​នាំ​លាភ​ទិស​ឦសាន្ត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មាន​ឱកាស​រក​បានដៃ​គូ​រកស៊ី​ល្អ ពង្រីក​វិស័យ​ជំនួញ​។ លុយកាក់ ល្អប្រសើរ មាន​អ្នក​ជួយ​ទំនុកបម្រុង​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា គួរ​ជូន​កាដូ ឬ​បង្កើត​ភាពសប្បាយ​ដ៏​ភ្ញាក់ផ្អើល​១​ចំពោះ​គូស្នេហ៍​។ សុខភាព តម​អាហារ​ផ្អែម​ខ្លាំង​។ ទិស​នាំ​លាភ​ទិស​ឦសាន្ត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំ​កុរ ៖ រាសី​ស្រុតចុះ​។ ការងារ ចំណាយ​កម្លាំង​ច្រើនតែ​លទ្ធផល​ទទួលបាន​បែរ​ជា​តិចតួច​។ លុយកាក់ មាន​ភ័ព្វសំណាង​តូច​មួយ​។ មនោសញ្ចេតនា គួរ​លៃលក​ឲ្យមាន​ពេល​ដើរ​កម្សាន្ត​រួម​គ្នា​ឲ្យបាន​ញឹកញាប់ ទើប​មនោសញ្ចេតនា​មិន​សាបរលាប​។ សុខភាព ប្រយ័ត្ន​អាហារ​ហូបចុក អាច​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​ជួយ​យកអាសា​ឆ្នាំរកា​៕​