Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្របសម្រួល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​បាន លោក​ត្រាំ​នឹង​លើក​ពាន​ណូបែល​សន្តិភាព​

​នេះ​គឺជា​ការសន្និដ្ឋាន​របស់​សាស្ត្រាចារ្យ Irvin Studin ប្រធាន​វិទ្យាស្ថាន​នៃ​បណ្តា​សំណួរ​សម្រាប់​សតវត្សរ៍​ទី ២១ នៅ​កាណាដា ហើយ​ត្រូវបាន​ចុះផ្សាយ​លើ​ទំព័រ​កាសែត South China Morning Post របស់​ហុងកុង​កាលពីដើម​សប្តាហ៍​នេះ​។​

អ្នក​ដើរតួ​ជំនួស​បន្លំ​ធ្វើ​លោក​គីម ជុង​អ៊ុន (​ឆ្វេង​) និង​លោក​ដូណាល់ ត្រាំ (​ស្តាំ​) នា​ថ្ងៃ​បើក​សម្ភោ​ធ​កីឡា​អូឡាំពិក​រដូវរងា ក្រុង​ព្យុងយ៉ាង​

​ប៉ុន្មាន​ដង​ហើយ​ដែល​លោក​ត្រាំ បាន​និយាយ​ដល់​លទ្ធភាព​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង Kim Jon-Un ។ ហើយ​ថ្មីៗ​នេះ គ្រា​ដែល​ក្រុង​ព្យុងយ៉ាង មានការ​សម្រប​ខ្លួន​យ៉ាង​លឿន​ជាមួយ​កូរ៉េ​ខាងត្បូង និង​ថែម​ទាំង​បញ្ជូន​សារ​ចង់​ចរចា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ហើយ​ភាគី​អាមេរិក​ក៏​បង្ហើប​ពី​បំណង​ចង់​អង្គុយ​ក្នុង​តុ​ចរចា​។​

សង្គ្រាម​នុយក្លេអ៊ែរ​មិន​ងាយ​កើតឡើង​ទេ​!

​តាម​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ Québec នៃ​ទីក្រុង Montréal របស់​កាណាដា នោះ​ប្រសិនបើ​អាមេរិក​ព្យាយាម​អំណត់​ធ្វើការ​ចរចា​នាំមក​ភាពស្ងប់ស្ងាត់​ចុង​ក្រោយ​សម្រាប់​ឧបទ្វីប​កូរ៉េ ប្រធានាធិបតី Trump អាច​លើក​ពាន​ណូបែល​សន្តិភាព​ដ៏​មាន​កិត្តិយស​។​

​មាន​ចំណុច​៣​សំខាន់ ស្រាយ​បញ្ជាក់ថា ហេតុអ្វី​គ្រោងការណ៍​សង្គ្រាម​នុយក្លេអ៊ែ​រពុំ​ត្រូវបាន​ឲ្យ​តម្លៃ​ខ្ពស់​ក្នុង​ខណៈ​ពេល​នេះ​?

​ជាបឋម​ប្រសិនបើ​យើង​សំឡឹង​ពី​ភាគី​វ៉ាស៊ីនតោន​នោះ ការធ្វើ​សង្គ្រាម​និយាយ​រួម និង​សង្គ្រាម​នុយក្លេអ៊ែរ​និយាយ​ដោយឡែក វា​ហាក់ដូចជា​នៅ​ឆ្ងាយ​សន្លឹម​។ គម្លាត​អំពី​ភូមិសាស្ត្រ​ប្រាកដជា​ធ្វើឲ្យ​អាមេរិក​មាន​ការថ្លឹង​ថ្លែងវាស់​ស្ទង់​ប្រសិនបើ​ប្រទេស​នេះ​ចង់​បញ្ឆេះ​សង្គ្រាម​មួយ​នៅ​ទ្វីប​ដទៃ​។​

​ទី​២ ប្រសិនបើ​សង្គ្រាម​នុយក្លេអ៊ែ​រលើ​ឧបទ្វីប​កូរ៉េ​ផ្ទុះឡើង ចិន​នឹងរង​ឥទ្ធិពល​ធ្ងន់ធ្ងរ​បំផុត ហើយ​ត្រូវ​ធ្លាក់​ក្នុង​អស្ថិរភាព​ទាមទារ​ឲ្យមាន​ពេលវេលា​ដ៏​វែង​សម្រាប់​ការស្តារ​សេដ្ឋកិច្ច និង​នយោបាយ​ក្រោយ​សង្គ្រាម​។ ហេតុ​នេះ​ក្រុង​ប៉េកាំង​ដែល​មាន​ថាមពល​ដ៏​ខ្លាំងក្លា​ដូច​បច្ចុប្បន្ន​នឹង​ស្វែងរក​គ្រប់​វិធី​ដើម្បី​រារាំង​។ ប្រសិនបើ​សង្គ្រាម​នេះ​វា​កើតឡើង​មែន នោះ​ចិន​នឹង​លោត​ចូលរួម​ជាមួយនឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន ធ្វើឲ្យ​អាមេរិករង​ការអន្ត​ររាយ​មិនធម្មតា​ឡើយ​។​

​ទី​៣ សង្គ្រាម​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ជា​ឈ្នួន​បន្ទុះ​ឲ្យមាន​សង្គ្រាម​នុយក្លេអ៊ែរ​ច្រើន​ទៀត​។ ព្រោះថា បណ្តា​មហាអំណាច​នុយក្លេអ៊ែរ​ដូចជា ៖ ចិន រុស្ស៊ី ឥណ្ឌា ពេល​នោះ​លែង​គោរព​គោលការណ៍ “​មិន​ប្រើប្រាស់​នុយក្លេអ៊ែរ​មុនគេ​” ហើយ​ជំនឿ​ទៅវិញទៅមក​ក៏​លែងមាន​។​

​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un ទស្សនកិច្ច​នៅ​មូលដ្ឋាន​ផលិត​នុយក្លេអ៊ែរ​មួយ​

ពុំមែន​ជា​រឿង​លេងសើច​ទេ​!

​ភាព​ពុំ​ប្រក្រតី​ក្នុង​គោលនយោបាយ​របស់​អាមេរិក ក៏​អាច​នាំ​ឲ្យ​លោក​ត្រាំ​មានឱ​កាសទទួលពានរ​ង្វាន់​ណូបែល​សន្តិភាព​។ តាម​សាស្ត្រា​ចារ​ស្តូ​ឌីន “​វា​ពុំ​មែន​ជា​រឿង​លេងសើច​ទេ​!”​។​

​ពានរង្វាន់​សន្តិភាព​ជួយសង្គ្រោះ​ពិភពលោក​ឲ្យ​ចាក​ផុត​ពី​សង្គ្រាម​នុយក្លេអ៊ែរ វា​ទាមទារ​ឲ្យ​អាមេរិក​ចាប់ពី​ពេល​ឥឡូវ​ត្រូវ​ប្តូរ​គោលដៅ​ចុង​ក្រោយ​របស់​ខ្លួន​២ “​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​” “​ទៅ​ជា​ឯកភាព​កូរ៉េ​ទាំង​២”​។​

​តាម​សាស្ត្រាចារ្យ Studin វិថី​ដែល​អាច​នាំ​មក​ពានរង្វាន់​ណូបែល​សន្តិភាព​សម្រាប់​លោក​ត្រាំ​ត្រូវមាន​ជំហាន​២ ។​

​ដំបូងបង្អស់ លោក​ត្រាំ ត្រូវ​ប្រកាសថា គោលដៅ​ចុង​ក្រោយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន​គឺ “​ឯកភាព​” ជំនួស​ឲ្យ​ការ “​រំសាយ​នុយក្លេអ៊ែរ​”​។ ជាប់​ជាមួយ​សេចក្តីប្រកាស​នេះ​តម្រូវ​ឲ្យមាន​កម្មវិធី​នាំផ្លូវ​ជាក់លាក់ និង​បន្ទាន់​មួយ បង្ហាញ​ច្បាស់​ថា ការឯកភាព​រវាង​កូរ៉េ​ទាំង ២ គឺ​ចាប់ផ្តើម​ពី​ការមូល​មតិ​រួម​រវាង​ក្រុង​ព្យុងយ៉ាង និង​សេ​អ៊ូ​ល -​រឿង​ដែល​គេ​បាន​ឃើញ​កើតឡើង​នៅ​ឆ្នាំនេះ​។​

​ទី​២ ត្រូវ​គប្បី​មាន​សញ្ញា​បង្ហាញ​សុ​ឆន្ទៈ​មួយ​ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​កសាង​ជំនឿ​ទៅវិញទៅមក ក៏ដូចជា​សន្តាន​ចិត្ត​គាំទ្រ​ពេញទំហឹង​ដល់​ដំណើរ​ឯកភាព​រវាង​កូរ៉េ​ទាំង​២​។ នោះ​ចាំបាច់​លោក​ត្រាំ ត្រូវ​បើក​ស្ថានទូត​នៅ​ក្រុង​ព្យុងយ៉ាង​។ ជា​បន្តបន្ទាប់​ក្រោយៗ​មក ប្រទេស​លោក​ខាងលិច​ដែល​ជិតដិត​នឹង​អាមេរិក គប្បី​បើក​ស្ថានទូត​នៅ​រដ្ឋធានី​របស់​កូរ៉េខាងជើង​ដែរ​។​

​គំនូរ​ថ្លុក​ចុះផ្សាយ​លើ​កាសែត Japan Times របស់​ជប៉ុន បង្ហាញឲ្យឃើញពី​ឥរិយាបថពិបាក​ស្មានរ​បស់​លោកត្រាំ និង​មេដឹកនាំ គីម ជុង​អ៊ុន​។​

​ប្រសិន​បើ​ប្រធានាធិបតី​ត្រាំ ប៉ិនប្រសប់​នោះ​ការឯកភាព​កូរ៉េ​ទាំង​២ នឹង​ក្លាយជា​ដំណោះស្រាយ​ជំនួស​ឲ្យ​សង្គ្រាម​នុយក្លេអ៊ែ​រ និង​ត្រូវបាន​ចាត់ទុកជា​កិច្ចព្រមព្រៀង​”​សតវត្សរ៍​មួយ​”​។ ពេល​នោះ​ឧបទ្វីប​កូរ៉េ​មួយ​ដែល​ឯកភាព​នឹង​ជំនួយ​ឈាន​ដល់​គោលដៅ​រំសាយ​នុយក្លេអ៊ែរ​។​

​នៅក្នុង​បរិបទ​មួយទៀត លោក Rodrigo Duterte និង​សម្តេច​ហ៊ុន សែន ក៏​អាច​ទទួល “​ណូបែល​សន្តិភាព​” ផងដែរ ៖

​ប្រសិន​បើ​លោក​ត្រាំ “​មានលទ្ធភាព​” ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​នៅ​ថ្ងៃ​ខាង​មុខ​នោះ ប្រធានាធិបតី​ហ្វីលីពីន Duterte និង​នាយក​រដ្ឋ​មន្ត្រ​កម្ពុជា សម្តេច ហ៊ុន សែន ក៏​ធ្លាប់​ស្ថិត​ក្នុង​បញ្ជី​ស្នើ​បេក្ខភាព​នៃ​ពានរង្វាន់​សន្តិភាព​ខុង​ជឺ សម្រាប់​ឆ្នាំ ២០១៧​។​

​ពានរង្វាន់​សន្តិភាព​ខុង​ជឺ គឺជា​ពានរង្វាន់​សន្តិភាព​តាម​បែប​លោក​ខាងកើត ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ប្រ ទេស​ចិន​កាលពី​ឆ្នាំ ២០១០ ដែល​មាន​កម្មវត្ថុ “​ជំរុញ​សន្តិភាព​ពិភពលោក ផ្តើមឡើង​ពី​ទស្សនៈ​លោក​ខាងកើត​”។​

​ពានរង្វាន់​នេះ​ធ្លាប់​ត្រូវបាន​ប្រគល់​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ឆ្នាំ ២០១១ មគ្គុ​ទេស​គុយបា Fidel Castro កាលពី​ឆ្នាំ ២០១៤៕ សូ​យ​ន​