Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​បើក​ម៉ូតូ​លឿន ជ្រុល​បុក​រថយន្តស្ទូច​សមត្ថកិច្ច ខ្ទាត​អ្នកបើក​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​

ភ្នំពេញ ៖ យុវជន​ម្នាក់​បើក​ម៉ូតូ​លឿន មិន​ប្រយ័ត្ន​ជ្រុល​បុក​រថយន្តស្ទូច​សមត្ថកិច្ច ខ្ទាត​អ្នកបើក​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀតបណ្ដាល​បាក់​កញ្ចក់​មើល​ក្រោយ និង​ក្រ​ពិត​ទ្វា​មុខ​ខាងឆ្វេង និង​អ្នកបើកបរ​ម៉ូតូ​រងរបួស​ស្រាល​។

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​៤០​នាទី ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២១ ត្រង់ចំណុច​តារាង​ហ្គោលស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​ប្រភពពី​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថា មុន​កើតហេតុ​គាត់​ជិះ​ម៉ូតូ​សង់​ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កណ្ដាល 1B-0309 ម្នាក់ឯង ទៅ​ទិញ​គ្រឿងបន្លាស់​រថយន្ត នៅ​អូរ​ឬ​ស្សី ដោយ​ជិះ​កាត់​ក្នុង​ដី​បឹងកក់​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ត្រង់ចំណុច​កើតហេតុបាន​ជ្រុល​ទៅបុក​រថយន្តស្ទូច​សម​ត្ថ​កិច្ច​ការិយាល័យ​ចរាចរណ៍​ក្រុង ដែល​បត់​ឆ្វេង​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​ដួល​និង​ខ្ទាត​អ្នកបើក​ម៉ូតូ​ទៅ​ប៉ះ​រថយន្ត​ហ្វ​ត​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 2BE-0989 មួយគ្រឿង​ទៀត កំពុង​ឈប់​រង់ចាំ​បត់​ឆ្វេង
​ចំ​ទ្វា​មុខ​ខាងឆ្វេង​ក្រ​ពិត និង​បាក់​កញ្ចក់​មើល​ក្រោយ​អស់​មួយ ក្នុង​ហេតុការណ៍​នេះ​រងរបួស​អ្នកបើក​ម៉ូតូ​ម្នាក់​ស្រាល​។

​ក្រោយ​កើតហេតុ រថយន្ត​សមត្ថកិច្ច​សុំ​យកទៅ​ជុស​ជុល​ដោយ​ខ្លួនឯង​ព្រោះ​ជា​រថយន្ត​អង្គភាព ចំណែក​រថយន្ត​ហ្វ​តត្រូវ​យុវជន​ដែល​បើក​ម៉ូតូ យល់ព្រម​យកទៅ​កា​រាស់​របស់ខ្លួន​នៅ​ឬ​ស្សី​កែវ​ជួសជុល​ឲ្យ​ស្អាត​ដូចដើម​វិញដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

×