Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីចែស​! តា​ពោះម៉ាយ​អាយុ ៦០ ឆ្នាំ ឡើងលើ​បង្គោល​ភ្លើង គំរាម​ធ្វើអត្តឃាត ព្រោះ​តូចចិត្ត​កូនៗ​ជំទាស់​រឿង​យកប្រពន្ធ​ថ្មី​

​បុរស​អាយុ ៦០ ឆ្នាំ ម្នាក់ នៅក្នុង​ប្រទេស​ឥណ្ឌា បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈដែល​គេ​បាន​ប្រទះឃើញ​គាត់​ព្យាយាម​ឡើង​ង្គោ​ល​ភ្លើង គំរាម​ធ្វើអត្តឃាត ដោយសារតែ​ខឹង​ចិត្ត​កូនៗ​ប្រឆាំង​ជំទាស់ ទៅនឹង​បំណង​របស់ខ្លួន រឿង​យកប្រពន្ធ​ថ្មី​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ចំណាស់​ម្នាក់​ឈ្មោះ Sobran Singh អាយុ ៦០ ឆ្នាំ រស់នៅក្នុង​ស្រុក Dhopur រដ្ឋ Rajasthan បានធ្វើ​រឿង​ដ៏​គ្រោះថ្នាក់ ដោយ​ឡើង​បង្គោល​អគ្គិសនី ព្រោះតែ​គាត់​ខកចិត្ត​យ៉ាងខ្លាំង ក្រោយ​កូនៗ​របស់គាត់​ប្រឆាំង​ជំទាស់​ទៅនឹង​អាពាហ៍ពិពាហ៍​ទី​២​របស់គាត់​។​

​ដំណឹង​នេះ​បាន​សាយភាយ​ដូច​ភ្លើង​ឆេះ​ព្រៃ ដែល​មិនយូរប៉ុន្មាន គេ​បានឃើញ​អ្នកភូមិ នាំគ្នា​មក​មើល​ព្រោងព្រាត នៅ​ជុំវិញ​បង្គោល​ភ្លើង និង​ជំរុញ​ឲ្យ​គាត់​ចុះមក​ដី​ផងដែរ​។ តែ​យ៉ាងណា លោក Sobran សូម្បី​កាន់​ខ្សែភ្លើង និង​គំរាម​គ្រួសារ​ថា​នឹងធ្វើ​អត្តឃាត ប្រសិនបើ​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​គាត់​រៀបការ​ប្រពន្ធ​ថ្មី​ទេនោះ​។​

​រឿង​ដ៏​អស់សំណើច​នេះ អាច​ក្លាយជា​រឿង​ធំ ប៉ុន្តែ សំណាង​ណាស់ ដែល​ខ្សែភ្លើង​នោះ​អត់​មាន​ចរន្ត​។ គ្រួសារ​របស់គាត់​បន្ទា​ប់​មក បាន​ជូនដំណឹង​នេះ​ទៅ​អាជ្ញាធរ ដែល​បន្ទាប់មក​បាន​ផ្តាច់​ភ្លើង​នៅក្នុង​តំបន់​មួយសន្ទុះ​ធំ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ​។​

​បន្ទាប់​អស់​រយៈពេល​១​ម៉ោង នៅ​ទីបំផុត យុវជន​ម្នាក់​ក៏បាន​ឡើង​បង្គោល ដើម្បី​បញ្ចុះបញ្ចូល​គាត់​ឲ្យ​ចុះមក​ដី​វិញ​។ យុវជន​រូបនោះ​ក៏បាន​សួរនាំ​ថា​តើ​ស្ត្រី​មួយណា ដែល​គាត់​ចង់​រៀបការ​ជាមួយ​? ហើយ​នៅពេលនោះ គាត់​ក៏បាន​និយាយថា «​អនុញ្ញាត​ឲ្យ​ខ្ញុំ​រៀបការ​ជាមួយ​គេ​ទៅ​! ខ្ញុំ​គ្រាន់តែ​ចង់បាន​ដៃគូ​ប៉ុណ្ណោះ​»​។​

​សូមបញ្ជាក់ថា ប្រពន្ធ​របស់លោក Singh បាន​ស្លាប់​អស់​រយៈពេល ៤ ឆ្នាំ មកហើយៗ បច្ចុប្បន្ននេះ គាត់​បាននិងកំពុងរ​ស់​នៅ​ជាមួយ​កូនប្រុស​៣​នាក់​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×