Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​! ! ថៅកែ​ហាង​ដ៏​ល្បី​មួយ​នៅ​ក្រុង​សៀមរាប ប្រើ​អំ ពើ​ហិង្សា​លើ​កូនស្រី

​ខេត្តសៀមរាប​៖​ករណី​ថៅកែ​ភោជនីយដ្ឋាន​ហាង​យីហោ រា​ជនី​បបរស ប្រើ​អំពើហិង្សា លើ​កូនស្រី​របស់ខ្លួន​យ៉ាងធ្ងន់ធ្ង​រ ហើយ​បែកធ្លាយ​តាម​ហ្វេ​ស​ប៊ុ​ក​​បន្ទាប់ពី​លាក់បាំងបាន​ប៉ុន្មាន​ថ្ងៃ​។ ប៉ុន្តែក៏ត្រូវ​បានបញ្ចប់​ទៅវិញ ដោយ​ធ្វើ​កិច្ចសន្យាចំពោះមុខ​សមត្ថកិច្ច​។

ថៅកែ​ហាង​ភោជនីយដ្ឋាន រា​ជនី​បបរស មានឈ្មោះ តេង ន​រ៉ា ហៅ​សេង។​ ចំណែក​កូនស្រី​រងគ្រោះមានឈ្មោះ អ​. គ​.​ឡ អាយុ​១៨​ឆ្នាំ​។​ អ្នក​ទាំង​២​រស់នៅ​ភោជនីយដ្ឋាន​រា​ជនី​បបរស​ស្ថិត​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​។​

​ហេតុការណ៍​អំពើហិង្សា​លើ​ក្មេងស្រី​នេះ ត្រូវបាន​បែកធ្លាយ​តាមរយ​:​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Morn Sovanny ដោយ​សរសេរថា «​ក្មេងស្រី​ឈ្មោះ​អ​.​គ​.​ឡ ត្រូវបាន​វាយ​នៅក្នុង​បន្ទប់ នៅក្នុង​ភោជនីយដ្ឋាន​រា​ជនី​បបរស​។ ​រាល់ថ្ងៃ​ត្រូវបាន​ដកហូត​ទូរស័ព្ទ បិទ​សិទ្ធិសេរីភាព​មិន​អោយចេញ​ក្រៅ​មិនអោយ​ទាក់ទង​ជាមួយ​បងប្អូន​។ ​ស្នើ​សុំអោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ទៅលើ​ក្មេងស្រី​នេះ​ផង ដែល​ត្រូវបាន​វាយ​ធ្វើបាប​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​រាងកាយ​និង​ក្បាល​នៅ​ថ្ងៃទី ០៩.០៣.២០២១»​។ ក្រោយ​បែកធ្លាយ​រឿង​ហិង្សា​ខាងលើនេះ​តាម​ហ្វេ​ស​ប៊ុ​ក សមត្ថ កិច្ច​ក៏បាន​ចុះទៅ​អន្តរាគមន៍​ផងដែរ​។​

​យោងតាម​របាយការណ៍ របស់​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តសៀមរាប​ ចុះ​ថ្ងៃទី​១១​ ខែមីនា ​ឆ្នាំ​២០២១​ បង្ហាញថា នៅ​ថ្ងៃទី​១០ ​ខែមីនា ឆ្នាំ​២០២១ មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ MornSovanny ​បាន​បង្ហោះ​ថា​ក្មេងស្រី​ឈ្មោះ អ​.​គ​.​ឡ ដូច​រៀបរាប់​ខាងលើ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​និង​នាំយក​អ្នក​ពាក់​ព​ន្ធ័​មក​សាកសួរ​។​

​របាយការណ៍​បង្ហាញ​ទៀតថា ផ្អែក​តាម​ការបំភ្លឺ​រប​ស់​ឈ្មោះ អ .​គឹ ឡ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​ជនរងគ្រោះ​បាន​បំភ្លឺថា ​៖ នៅ​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ២០២១​ ឪពុក​បង្កើត​របស់ខ្លួន​ឈ្មោះ តេង ន​រ៉ា បាន​បើកទ្វារ​បន្ទប់​របស់ខ្លួន ដោយ​នៅក្នុង​ចន្លោះ​ពី​ម៉ោង​១០​ទៅ​ម៉ោង​១១ ហើយ​បាន​យក​ដែក​ព្យួរ​ខោអាវ​វាយ​មកលើ​ខ្លួន​បណ្តាល​ឲ្យ​ជាំ​លើកដៃ​ឆ្វេង លើ​ខ្នងដៃ​ខាងស្តាំ លើ​ខ្នង លើ​ភ្លៅ និង​ជង្គង់​ទាំងសងខាង​ មិន​បណ្តាល​ឲ្យ​ដាច់​រលាត់​សាច់​នោះទេ គ្រាន់តែ​ដាំ ហើយក៏បាន​យក​ថ្នាំ​ពណ៌​ស្វាយ​លាប​ឲ្យ ដោយ​មូលហេតុ​ខ្លួន​បាន​លួច​លុយ​៥០០០​ដុល្លារ​ ​ទៅ​ឲ្យ​បុរស​ម្នាក់​ដែល​ទាក់ទង​គ្នា​ដោយ​មិន​ស្គាល់គ្នា​ច្បាស់លាស់​ទេ ហើយ​លេខ​ទូរស័ព្ទ បុរស​នោះ​ក៏​មិន​ស្គាល់​ដែរ និង​ម្យ៉ាងទៀត​ខ្លួន​មិនសូវ​ជួយ​ការងារ​ផ្ទះ​ផង​និង​មិន​ស្តាប់ដំបូន្មាន​ឪពុក​ផង ​ទើប​គាត់​វាយ​ខ្លួន​។​

​ពេល​ម្តាយ​លាបថ្នាំ​ឲ្យ​ខ្លួន​បាន​ថត​ស្លាកស្នាម​ហើយ​បញ្ជូន​រូបនេះ​ទៅ​ឲ្យ​ជីដូន ឈ្មោះ Morn Sovanny ហើយ​ឈ្មោះ Morn Sovanry បាន​សរសេរ​ថែម​បង្ហោះ​ក្នុងបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង​។ ចំពោះ​រឿងនេះ​ខ្លួន​មិន​ប្តឹងផ្តល់​អ្វី​ទេ​ សូម​ឲ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យាឪពុកបញ្ឈប់​អំពើហិង្សាមកលើ​ខ្លួន​។​

​ផ្អែក​តាម​ការបំភ្លឺ​រប​ស់​ឈ្មោះ តេង ន​រ៉ា ហៅ សេង ជា​ឪពុក​បាន​សារភាពថា បាន​យក​ក្រាស​សិតសក់​និង​ដែក​ព្យួរ​ខោ​អាវ​វាយ​ទៅលើ​កូនស្រី​មែន តែ​មិន​ធ្ងន់ធ្ងរ​ទេ ដោយសារតែ​ខឹង​នឹង​កូនស្រី​លួច​ប្រាក់​និង​មិន​ស្តាប់​ដំបូន្មាន ហើយ​ដើរលេង សេពគប់ មិត្ត​ភ័​ក្ត​មិនល្អ​។​

ផ្អែក​តាម​ការបំភ្លឺ​រប​ស់​ឈ្មោះ ស៊ឹម ធា​រី ត្រូវជា​ម្តាយ​បង្កើតបាន​ឆ្លើយថា​ប្តី​របស់គាត់​ឈ្មោះ តេង ន​រ៉ា ហៅ​
​សេង​បាន​យក​ដែក​ស្នា​អាវ​វាយ​កូន​ពិត ប្រាកដ​មែន​។ ចំពោះ​រឿងនេះ​គាត់​ក៏​មិន​ប្តឹងផ្តល់ ប្ដី​គាត់​ឈ្មោះ តេង ន​រ៉ា​ដែរ​។​

​ក្រោយពី​បានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​កម្លាំង​ការិយាល័យ​ជំនាញ​និង​អធិការ​ក្រុង​សៀមរាប​ធ្វើ​កិច្ចសន្យា ឈ្មោះ តេង ន​រ៉ា​ ដែលជា​ឪពុក​បង្កើត​ឲ្យ​បញ្ឈប់​ប្រើ​អំពើហិង្សា​ទៅលើ​កូនស្រី​បន្តទៀត​។ ចំណែក​កូន​ក៏​ធ្វើ​កិច្ចសន្យា​ឲ្យ​កែប្រែ​ខ្លួន​ទៅជា​កូន​ល្អ​។​

​តាមរយ​:​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​រឿង​ហិង្សា​ខាងលើ ដែលមាន​គេ​ស៊ែ​រាប់ពាន់នាក់ (​មានមតិ​មហាជន​និយាយ​​តៗ​គ្នា​ថា​ គេ​នឹង​រងចាំ​មើលថា តើ​អំពើហិង្សា​មួយ​នេះ អ្នកប្រព្រឹត្តិ​អាចមាន​ទោស​ដែរឬទេ​?)៕ រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

×