ភ្នំពេញ ÷ ជនសង្ស័យម្នាក់រួមនិងបក្ខពួកបានធ្វើសកម្មភាពចូលលួចដោះម៉ាស៊ីនត្រជាក់ និងគាស់ទ្វារចូលលួចសម្ភារមួយចំនួនទៀត បានសម្រេចដឹកយកចេញទៅបាត់រួចញ៉ាមមកម្តងទៀត តែសំណាងមិនល្អត្រូវបានប្រជាពលរដ្ឋឃើញទាន់ឃាត់បានម្នាក់ ចំណែកឯបក្ខពួកបានដឹកយកសម្ភារមួយចំនួនរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង២ និង១៥ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យទី១៤ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៩២ ក្នុងសង្កាត់គោកឃា្លង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ រឿង សុវ៉ន ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះរឿនសុវ៉នបានរៀបរាប់ឲ្យដឹងថា នៅវេលាម៉ោង ៦និង០០នាទី ល្ងាចខ្លួននិងបក្សពួកបានចូលទៅលួចដោះម៉ាស៊ីនត្រជាក់បានមួយ និងគាស់ទ្វារអូសហ្វីស ចូលទៅយកកុំព្យូទ័រ និងម៉ាស៊ីនព្រីនបានម្តងរួចមកហើយ នៅសល់ម៉ាស៊ីនត្រជាក់មួយគ្រឿងទៀតទៅជាប់និងជញ្ជាំង ខណៈពេលនៅម៉ោងប្រហែលជា២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ខ្លួននិងបក្ខពួកបានចូលទៅម្តងទៀត ក៏ដាក់ជណ្តើរបម្រុងនិងឡើងទៅដោះម៉ាស៊ីនត្រជាក់យក ស្រាប់តែប្រជាពលរដ្ឋឃើញក៏ដេញចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្ខពួកជាច្រើននាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់រួចបាននាំជនសង្ស័យខាងលើ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង យកទៅសួរនាំដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សា មេត






