Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឪពុកចុង រំលោភ​កូនចុង ២​នាក់​បងប្អូន សម្រេច​រហូត​១០​ដង

​រតនគិរី​៖ បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ បន្ទាប់ពី​រំលោភ​សេពសន្ថវៈ​លើ​កុមារី ជា​កូនចុង​រហូតដល់​ទៅ​ពីរ​នាក់ នៅ ចំណុច ភូមិ​អុល​ធំ ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃ ទី ១២ ខែមីនា ឆ្នាំ​២០២១​។​

​យោងតាម​ការ​ឱ្យដឹងពី​លោក​វរសេនីយ៍ត្រី សួន សាវុធ នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​កា​ចាញ នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ បានឱ្យដឹងថា ជន សង្ស័យ ម្នាក់ ឈ្មោះ សាន សុ​ឃីម ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​២(​វីឡា​កាត់​) សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ជា​កម្មករ ពាក់ព័ន្ធ​ករណី​រំលោភ​សេ​ពស​ន្ទ​វៈ លើ​កុមារី ២​នាក់ ត្រូវជា​កូនចុង​។ ចំណែក​ក្មេងស្រី​រងគ្រោះ ២​នាក់​បងប្អូន​មាន អាយុ ៩​ឆ្នាំ និង អាយុ ៨​ឆ្នាំ​។​

​មុននឹង​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ គឺ ប្រពន្ធ និង​ជនសង្ស័យ បាន​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​ឱ្យគេ នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ ហើយ​នៅពេលនោះ​ក៏​បានឱ្យ​ម្ដាយមីង​នាំ​កុមារី​ទាំង ២​នាក់ ទៅផ្ទះ​មុន គ្រា​ដែល​ដើរទៅ​ផ្ទះ​ស្រាប់តែ​ឃើញ​កុមារ​ទាំងពីរ​ដើរ​មាន​សភាព​លំបាក ម្ដាយមីង​ក៏​សួរ​ទៅ​ក្មេង​ទាំងពីរ តែ​មិន​ប្រាប់​ទេ លុះ​ម្ដាយមីង​ជំរិត​សួរ​ខ្លាំង ទើប​ក្មេង​ទាំងពីរ​ប្រាប់ថា ឪពុក​រំលោភ​។ ក្រោយពី​ដឹងថា​ឪពុក​រំលោភ ម្ដាយមីង​ក៏​ទូរស័ព្ទ​រាយការណ៍​ទៅ​លោកនាយ​ប៉ុស្ដិ៍​កា​ចាញ​។ ពេលនោះ​លោកនាយ​ប៉ុស្ដិ៍ ក៏​ឱ្យ​នាំ​ក្មេង​ទៅ​ប៉ុស្ដិ៍ និង​នាំ​ក្មេង​ឱ្យ​ពេទ្យ​ពិនិត្យឃើញថា កុមារី​ទាំងពីរ​នាក់ ពិតជា​ត្រូវគេ​រំលោភ​ពិតប្រាកដ​មែន ហើយក៏​រាយការណ៍​ទៅ​លោក​អធិការ​ក្រុង ស្អែក​ឡើង​រៀបចំ​កម្លាំង​ចុះទៅ​ចាប់ខ្លួន​ជនសង្ស័យ​តែម្ដង​។​

​លោកនាយ​ប៉ុស្ដិ៍​បាន​បញ្ជាក់ថា កុមារី​ពីរ​នាក់​បងប្អូន ត្រូវ​ឪពុកចុង​រំលោភ ១០​ដង​មកហើយ គឺ រំលោភ​នៅផ្ទះ និង​កន្លែង​ស៊ីឈ្នួល​ដក​ដំឡូង ឆ្លៀត​ពេលដែល​ម្ដាយ​កុមារី​ទាំងពីរ​នាក់​មិន​នៅ​។ តាម​ការរៀបរាប់​ដោយ​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​ប្រាប់ថា តាម​ការសង្កេត នៅពេល​ឪពុក​ទៅណា​តែងតែ​នាំ​ក្មេងស្រី​ទាំងពីរ​តាម​រហូត តែ​មិន​បានដឹង​អំពី​រឿង​នោះឡើយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ក្រុង​បាន​លុង ដើម្បី​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×