Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​គេច​គោលដៅ​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក ត្រូវ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រៃនប់ ធ្វើការ​ពិន័យ​អន្តរការណ៍​ចំនួន ១,០០០,០០០​រៀល​

​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ មាន​ករណី​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​០១​គ្រឿង ពាក់​ស្លាក​លេខ​តាកែវ 1N-1335 មាន​គោលដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ខេត្តកំពត បាន​ជិះ​គេច​គោលដៅ​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក ត្រង់ចំណុច​ស្ពាន​ត្រពាំងរ​ពៅ ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ព្រៃនប់ ធ្វើការ​ពិន័យ​អន្តរការណ៍​។

​យោងតាម​របាយការណ៍​សមត្ថកិច្ច​ស្រុក​ព្រៃនប់​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ដូចខាងក្រោម​៖

​ឈ្មោះ ភុល សារ៉ូ ភេទ​ប្រុស បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1N-1335 បាន​ជិះ​ម៉ូតូ​គេចវេះ​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក​នៅ​ចំណុច​ត្រ​ពាំរ​ពៅ (​ផ្លូវជាតិ​លេខ​៣) ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត ត្រូវ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រៃនប់​ធ្វើការ​ពិន័យ​អន្តរការណ៍​ចំនួន ១,០០០,០០០​រៀល​។​

​យោងតាម​អនុក្រឹត្យ​លេខ​៣៧ អនក្រ​.​បក ចុះ​ថ្ងៃ​សុក្រ ១៤​រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រង់​មាត្រា​២២ ត្រូវ​ផ្តន្ទា​ទោសពិន័យ​អន្តរការណ៍​ពី ១.០០០.០០០ (​មួយ​លាន​) រៀល ទៅ ៥.០០០.០០០ (​ប្រាំ​លាន​)​រៀល ចំពោះ​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក តែ​មិនបាន​បណ្តាលឱ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ​។

​ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ យើង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការលើកលែង​។​

​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល និង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​ស្រុក ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×