Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ចរាចរណ៍​ចេញ ចូល ចំពោះ​ប្រជាពលរដ្ឋ ចំនួន​៤​ឃុំ​នៃ​ស្រុក​ពាម​រក៍

​ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្ត​ព្រៃវែង សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ចរាចរណ៍​ចេញ ចូល ចំពោះ​ប្រជាពលរដ្ឋ ចំនួន​៤​ឃុំ (​ឃុំ​ព្រែក​ខ្សាយ​(​ក​) ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ឃុំ​អ្នក​លឿង និង​ឃុំ​ពាម​រក៍​) នៃ​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង បន្ទាប់ពី​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣៦​នាក់ ដែល​សរុប​ទូទាំង​ខេត្ត​មាន​ចំនួន ៤៥​នាក់​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាលខេត្ត​ព្រៃវែង​ពី​ការផ្អាក​បណ្តោះអាសន្ន​នូវ​ការ​ចរាចរណ៍​ចេញ​-​ចូល ចំពោះ​ប្រជាពលរដ្ឋ ចំនួន ០៤​ឃុំ (​ឃុំ​ព្រែក​ខ្សាយ (​ក​) ឃុំ​ព្រែក​ខ្សាយ (​ខ​) ឃុំ​អ្នក​លឿង និង​ឃុំ​ពាម​កៅ​)​នៃ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

​រដ្ឋបាលខេត្ត​ព្រៃវែង មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណៈជន មេត្តា​ជ្រាបថា ដោយ​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ពិសេស​ព្រឹត្តិការណ៍ “​សហគមន៍ ២០ កុម្ភៈ​” នៅតែ​បន្ត​កើនឡើង ។ ក្នុង​ព្រឹត្តិការណ៍ “​សហគមន៍ ២០ កុម្ភៈ​” នេះ ខេត្តព្រៃវែង ក៏មាន​ប្រជាពលរដ្ឋ​វិជ្ជមាន​កូ​វីដ​-១៩ ដែល​បានចាប់ផ្តើម​កើត​លើ​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងស្រុក​ពាម​រក៍ និង​បាន​បន្តទៅ​ប្រជាពលរដ្ឋ​ផ្សេងទៀត​ក្នុង ស្រុក​ពាម​រក៍ និង​បណ្តា​ស្រុក​មួយចំនួនទៀត ក្នុង​ខេត្តព្រៃវែង គិត​មកដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​នេះ ស្រុក​ពាម​រក៍ មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៣៦​នាក់ ដែល​សរុប​ទូទាំង​ក្នុង​ខេត្ត មាន​ចំនួន ៤៥​នាក់​។​

​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​៨-១៩ ចូលក្នុង​សហគមន៍ រដ្ឋបាលខេត្ត​ព្រៃវែង សូម​ធ្វើការ​ផ្អាក​បណ្តោះ អាសន្ន​នូវ​ការចេញ​-​ចូល ចំពោះ​ប្រជាពលរដ្ឋ ចំនួន ០៤​ឃុំ គឺ​ឃុំ​ព្រែក​ខ្សាយ (​ក​) ឃុំ​ព្រែក​ខ្សាយ (​ខ​) ឃុំ​អ្នក​លឿង និង ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ចាប់ពី​ម៉ោង ០០:០០ នាទី ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​នេះ​តទៅ ដែលមាន​ទីតាំង ចំនួន ០៤​គោលដៅ ដូចខាងក្រោម​៖

​គោលដៅ​ទី​១៖ ចំណុច​ខាងលិច​រង្វង់​មូល​ត្រីកោណ គល់ស្ពាន​ត្សឹ​បា​សា​(​ស្ពាន​អ្នក​លឿង​)​ផ្លូវជាតិ​លេខ​១
​គោលដៅ​ទី​២៖ ចំណុច​ផ្លូវកែង​ចូល​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាម​រក៍ ( ផ្លូវជាតិ​លេខ​១១)
គោលដៅ​ទី​៣៖ ចំណុច​ផ្លូវ​ចូល​វត្ត​ទួល​សមាធិ ឃុំ​ព្រែក​ខ្សាយ​(​ខ​)
​គោលដៅ​ទី​៤៖ ចំណុច​ព្រំប្រទល់​ស្រុក​ពាម​រក៍ និង​ស្រុក​ពាម​ជរ ( ផ្លូវ​លេខ​៣១០) ។​

​ចំពោះ​ការផ្អាក​ចរាចរណ៍​ចេញ​-​ចូល​បណ្តោះអាសន្ន​នេះ នឹង​ដំណើរការ​ឡើងវិញ ក្រោយពី​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​សភាព​ធូរស្រាល រដ្ឋបាលខេត្ត នឹង​ជូនដំណឹង​ពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×