Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ៖ យើង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មន្ទីរពេទ្យ​នេះ​អាច​ចាប់ផ្ដើម​ដំណើរការ​ត្រៀមលក្ខណៈ​ព្យាបាល

​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា អនុវត្តតាម​បទបញ្ជា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​រៀបចំ​មន្ទីរ​ពេទ្យ​បម្រុង​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ក្នុងករណី​មាន​តម្រូវការ​ចាំបាច់ ក្រុមការងារ​យើង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មន្ទីរពេទ្យ​នេះ​អាច​ចាប់ផ្ដើម​ដំណើរការ​ត្រៀមលក្ខណៈ​ព្យាបាល ក្នុងពេល​យ៉ាងខ្លី​បំផុត​ដែល​អាចធ្វើ​ទៅបាន​។

​ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត សូម​អំពាវនាវ​ចំពោះ​បងប្អូន​ទាំងអស់​សូម​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នៅ​វិធាន​សុខាភិបាល ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង សង្គមជាតិ​យើង និង​ប្រជាជន​យើង​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ពីព្រោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ គឺ​ផ្តើមចេញពី​ខ្លួន​យើង ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នកដទៃ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×